ផ្កាយរណបដំបូង របស់កងយោធាប្រទេសថៃ មានឈ្មោះថា Napa-1 ដែលមានតម្លៃជាង ១០០លានបាត ឬ៣លានដុល្លារអាមេរិក បានបាញ់ទៅកាន់ទីអវកាស។

ក្រោយពន្យារពេលអស់៣លើក ក្នុងការបង្ហោះដោយសារបញ្ហាបច្ចេកទេស និងកូវីដ-១៩ កងទ័ពអាកាសរ៉ូយ៉ាល់ថៃ ហៅកាត់ថា (RTAF) បានបង្ហោះផ្កាយរណបយោធា Napa-1 ចេញពីតំបន់ស្វយ័ត Ariane Launch Area 1 ជាដែនដីបារាំងនៅទ្វីបអាមេរិកខាងត្បូង។
Napa-1 នឹងត្រូវប្រើជាអាថ៌ដើម្បីសង្កេត និងស្ទង់មើលលំហអាកាសថៃ សម្រាប់គោលបំណងការពារសន្តិសុខជាតិដែនអាកាស។ ក្រៅពីនោះ Napa-1 ក៏ត្រូវប្រើផងដែរ ដើម្បីរកមើលចំណុចក្ដៅ ដើម្បីការពារភ្លើងឆេះព្រៃ និងបញ្ហាទឹក បង្ការទប់ស្កាត់គ្រោះទឹកជំនន់ ឬរាំងស្ងួតជាដើម៕ Source: Sabay

