ដូចដែលគ្រប់បានដឹងកាលពីល្ងាចម្សិលមិញនេះ កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បានបញ្ចេញ បទចម្រៀង ជាមួយនឹង MV ថ្មីធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាថា MV នេះពិតជាត្រជាក់ភ្នែក និងពីរោះស្រទន់។

ទន្ទឹមនឹង បូព្រឹក្ស ទើបចេញ MV ថ្មីនេះមហាជន ជាពិសេសអ្នកគាំទ្រសង្កេតឃើញថាសម្រាប់ប្លង់ថតនី មួយៗពិតជាស្អាតជក់ចិត្តខ្លាំង ហើយបើនិយាយពីការលេងម៉ូដសម្លៀកបំពាក់ក្នុងមួយ MV នេះស្រីស្អាតរូបនេះ ផ្លាស់ប្ដូរម៉ូដខោអាវមិនតិចក្រោម៥ឈុតនោះទេ ហើយសុទ្ធតែជាប្រភេទម៉ាកល្បីៗលើពិភពលោក។





