អង់គ្លេស៖ ការស្រាវជ្រាវថ្មីពី Ofcom បានរកឃើញថា ក្មេងជំទង់នៅចក្រភពអង់គ្លេស កំពុងទទួលបានព័ត៌មាន របស់ពួកគេពីប្រព័ន្ធផ្សព្វផ្សាយសង្គម ជាជាងបណ្តាញព័ត៌មាន បែបប្រពៃណីដើម្បីបន្តទាន់សម័យ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
នេះជាលើកដំបូង Instagram TikTok និង YouTube គឺជាប្រភពព័ត៌មានពេញនិយមបំផុត ក្នុងចំណោមក្មេងអាយុពី១២ ទៅ ១៥ ឆ្នាំ។ ការយល់ដឹងត្រូវបានរួមបញ្ចូល លើរបាយការណ៍ការប្រើប្រាស់ ព័ត៌មានរបស់និយតករ សម្រាប់របាយការណ៍ឆ្នាំ ២០២១/២២ របស់ចក្រភពអង់គ្លេស។ លោក Yih-Choung Teh នាយកក្រុម Ofcom សម្រាប់យុទ្ធសាស្រ្ត និងស្រាវជ្រាវបាននិយាយថា ក្មេងជំទង់នាពេលបច្ចុប្បន្ននេះ ទំនងជាមិនជ្រើសរើសកាសែត ឬព័ត៌មានតាមទូរទស្សន៍ទេ ផ្ទុយទៅវិញចូលចិត្តរក្សាព័ត៌មានថ្មីៗ ដោយការរមូរ តាមព័ត៌មានសង្គមរបស់ពួកគេ។
ខណៈក្មេងស្វែងរកព័ត៌មាន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមិនសូវគួរឲ្យទុកចិត្តពួកគេ បានវាយតម្លៃសេវាកម្មទាំងនេះ ឲ្យកាន់តែខ្ពស់សម្រាប់ការបម្រើមតិជាច្រើន លើរឿងរ៉ាវប្រចាំថ្ងៃ។យោងតាមតួលេខថា Instagram ដែលមានការពេញនិយមបំផុត សម្រាប់យុវវ័យ ហើយត្រូវបានប្រើប្រាស់ដោយយុវវ័យ ២៩ភាគរយនាំមុខ TikTok និង YouTube ទាំង២ត្រូវបានប្រើប្រាស់ ២៨ភាគរយ។
Ofcom បានបន្តថា ព័ត៌មាន ITV រួមទាំងព្រឹត្តិបត្រព័ត៌មាន ITV ក្នុងតំបន់បានជាប់ចំណាត់ថ្នាក់ទី ៤ ខណៈប៉ុស្តិ៍សំខាន់ពីររបស់ BBC មួយ និងពីរជាប្រភពព័ត៌មាន ពេញនិយមបំផុត ក្នុងប្រវត្តិសាស្ត្រស្ថិតក្នុងចំណោម ក្រុមអាយុនេះ ត្រូវបានទម្លាក់ ទៅចំណាត់ថ្នាក់ទី៥ ៕ ដោយ៖លី ភីលីព