ញូវយ៉ក ៖ លោក Bill Gates និយាយថា វិបត្តិភាពអត់ឃ្លានសកលធំធេងណាស់ ដែលជំនួយស្បៀងអាហារ មិនអាចដោះស្រាយបញ្ហានេះ បានពេញលេញ ហើយអ្វីដែលត្រូវការ លោក Gates អះអាងថា គឺជាប្រភេទ នៃការបង្កើតថ្មី ក្នុងបច្ចេកវិទ្យាកសិកម្ម លោកបានផ្តល់មូលនិធិជាយូរមកហើយ ដើម្បីព្យាយាម ដោះស្រាយវិបត្តិ បានចងក្រងទុកក្នុងរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃអង្គារដោយ The Bill and Melinda Gates Foundation ។
ជាពិសេស លោក Gates ចង្អុលទៅរបកគំហើញមួយ ដែលលោកហៅថា “គ្រាប់ពូជវេទមន្ត” ដំណាំ ផលិតឡើងដើម្បីសម្របខ្លួន ទៅនឹងការប្រែប្រួល អាកាសធាតុ និង ទប់ទល់ នឹង សត្វល្អិតកសិកម្ម ។ មូលនិធិ Gates កាលពីថ្ងៃអង្គារក៏បាន ចេញផ្សាយផែនទីដែលគំរូពីរបៀប ពីការប្រែប្រួល អាកាសធាតុទំនង ជាប៉ះពាល់ដល់លក្ខខណ្ឌលូតលាស់ សម្រាប់ដំណាំ ក្នុងប្រទេសផ្សេងៗ បានបញ្ជាក់ពីតម្រូវការបន្ទាន់ សម្រាប់សកម្មភាព ។
ការចាត់តាំងបច្ចេកវិទ្យា ជាតួនាទីសំខាន់មុនគេ ក្នុងការដោះស្រាយវិបត្តិ ស្បៀងអាហារ របស់ពិភពលោក លោក Gates បានដាក់ខ្លួនឯងខុស ពីអ្នករិះគន់និយាយថា គំនិត របស់លោកផ្ទុយនឹងកិច្ចខិតខំប្រឹង ប្រែងទូទាំងពិភពលោកដើម្បីការពារបរិស្ថាន។ ពួកគេកត់សម្គាល់ថា គ្រាប់ពូជបែបនេះជាទូទៅ ត្រូវការថ្នាំសម្លាប់សត្វល្អិត និងជីដែលផ្អែកលើឥន្ធនៈហ្វូស៊ីល ដើម្បីដុះលូតលាស់ ។
អ្នករិះគន់ក៏ជំទាស់ថា វិធីសាស្រ្តរបស់ Gates មិនដោះស្រាយភាពបន្ទាន់ នៃវិបត្តិនោះទេ។ ការបង្កើត “គ្រាប់ពូជវេទមន្ត” ត្រូវការពេលច្រើនឆ្នាំ ហើយនឹងមិនផ្តល់ជំនួយភ្លាមៗ ដល់ប្រទេសកំពុងរងទុក្ខវេទនារី ករាលដាលនោះទេ ដោយសារពួកគេពឹងផ្អែកលើការ នាំចូលអាហារ ឬកំពុងជួបប្រទះគ្រោះរាំងស្ងួត ជាប្រវត្តិសាស្ត្រ ។
វាជាការជជែកដេញ ដោលអាចបង្កើនសម្ពាធអន្តរជាតិ ឲ្យសម្រេចបាននូវគោលដៅរួម សម្រាប់វិបុលភាព និងសន្តិភាពពិភពលោក ត្រូវបានគេស្គាល់ថា ជាគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ នៅមុន កាលបរិច្ឆេទកំណត់ឆ្នាំ ២០៣០ ។ គោលដៅទាំង ១៧ រួមមានការ បញ្ចប់ភាពក្រីក្រ និងភាពអត់ឃ្លាន ការប្រយុទ្ធនឹងការប្រែប្រួល អាកាសធាតុ ការផ្តល់លទ្ធភាព ទទួលបានទឹកស្អាត ធ្វើការឆ្ពោះទៅរកសមភាពយេនឌ័រ និងកាត់បន្ថយ វិសមភាពសេដ្ឋកិច្ច៕