ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ។ មានតែសហរដ្ឋអាមេរិកទេ ដែលបានបញ្ជូនមនុស្សទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើនទៀត បានបង្ហោះផ្កាយរណបសិប្បនិមិត្ត របស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ។
ប្រទេសទាំងនោះមានដូចជា៖
១. សហរដ្ឋអាមេរិក៖ មានបេសកកម្មជាច្រើន ក្នុងការនាំមនុស្សទៅកាន់ឋានព្រះចន្ទ កំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្មដែលជោគជ័យដំបូងគេគឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong បានជាន់លើឋានព្រះចន្ទ។ បន្ទាប់មកបេសកកម្មទាំងនោះត្រូវបានរំសាយ រហូតដល់ឆ្នាំ២០១៣ ទើបមានការបាញ់បង្ហោះយានអវកាស ទៅឋានព្រះចន្ទម្ដងទៀត។
២. សហភាពសូវៀត៖ សូវៀតបានបញ្ជូនបេសកកម្ម ទៅឋានព្រះចន្ទកំឡុងពេលឆ្នាំ ១៩៥៨ និងឆ្នាំ១៩៧៦។
៣. ជប៉ុន៖ ក្រោយងើបពីសង្គ្រាមលោកលើកទី២មក ជប៉ុនបានអភិវឌ្ឍផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង រហូតដល់អាចបង្ហោះផ្កាយរណបទៅឋានព្រះចន្ទចំនួន ២ដងគឺ ផ្កាយរណបThe Hiten នៅឆ្នាំ១៩៩០ និងSelene នៅឆ្នាំ២០០៧ តែត្រូវបានបុកទង្គិចនឹងផ្ទៃព្រះចន្ទទាំងពីរដង។
៤. ចិន៖ ប្រទេសមួយនេះបានអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អ រហូតដល់អាចបង្កើតនូវ ផ្កាយរណបរបស់ខ្លួនដើម្បីរុករកលំហ។ ចិនបានបង្ហោះផ្កាយរណបទៅព្រះចន្ទដំបូងគេនៅឆ្នាំ២០០៧ និងបន្តបេសកកម្មជា រហូតមកដល់ខែមករា ឆ្នាំ២០១៩ មិនក៏បានបង្ហោះផ្កាយរណបមួយទៅព្រះចន្ទដែរ។
៥. ឥណ្ឌា៖ ប្រទេសអាស៊ីខាងត្បូងមួយនេះ ក៏ធ្លាប់បានបង្ហោះផ្កាយរណបទៅឋានព្រះចន្ទម្ដងដែរ កាលពីឆ្នាំ២០០៨។
៦. អង្គភាពលំហអាកាសអឺរ៉ុប៖ ក៏បានបញ្ជូនផ្កាយរណបទៅឋានព្រះចន្ទ កាលពីឆ្នាំ២០០៤កន្លងទៅ។