តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា សារព័ត៌មាន Nikkei បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុន Toyota Motor គ្រោង នឹងផលិតរថយន្តប្រហែល១០,៣លានគ្រឿង នៅទូទាំងពិភពលោកនៅក្នុងឆ្នាំ២០២៤នេះ ដោយបន្តការផលិតឡើងវិញ ដែលមាននៅក្នុងកំណត់ត្រាប្រចាំឆ្នាំ របស់ខ្លួនសម្រាប់រយៈពេល២ឆ្នាំជាប់ៗគ្នា ។
គេបានដឹងថា ក្រុមហ៊ុន Toyota កំពុងរៀបចំបង្កើន នូវផលិតកម្ម ដោយសារការលក់រថយន្តកូនកាត់ បានកាន់តែច្រើនឡើងៗ ។ សារព័ត៌មាន Nikkei បានចុះផ្សាយថា កង្វះខាតនូវវត្ថុធាតុចម្លងកម្តៅ ក្នុងការផលិតយានយន្ត និងសមាសធាតុផ្សេងទៀត មិនច្រើនណាស់ណានោះទេ ។
នៅក្នុងរបាយការណ៍មួយ បានដាក់ថា សម្រាប់ឆ្នាំនេះគិតរហូតដល់ខែធ្នូ ក្រុមហ៊ុនផលិតរថយន្តនេះ មានគោលបំណងផលិត រថយន្តចំនួន៣,៤លានគ្រឿង នៅក្នុងប្រទេសជប៉ុន និងរថយន្តចំនួន៦,៩លានគ្រឿងនៅបរទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា