ទីក្រុងប៉េកាំង៖ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា ជំហររបស់ទីក្រុងប៉េកាំងលើការហាមឃាត់កម្មវិធី TikTok ដ៏មានសក្តានុពលនៅសហរដ្ឋអាមេរិក ហើយវាជាសកម្មភាពមួយគួរឲ្យអស់សំណើចបំផុត ដោយសារការចាប់ពិរុទ្ធរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៃវេទិកាអនឡាញនៅព្រំដែនរបស់ខ្លួន។
សភាតំណាងរាស្រ្តអាមេរិកបានអនុម័តយ៉ាងលើសលប់លើច្បាប់មួយកាលពីថ្ងៃពុធនឹងបង្ខំឲ្យកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះបំបែកជាមួយក្រុមហ៊ុនមេរបស់ចិន ឬប្រឈមមុខនឹងការហាមឃាត់ទូទាំងប្រទេស។ ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះការអនុម័តនេះ ដោយបានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា ចិត្តគំនិតចោររបស់ទីក្រុងវ៉ាស៊ីនតោន និងបានចោទប្រកាន់សមាជិកសភាថា គាបសង្កត់ក្រុមហ៊ុនបរទេសដោយអយុត្តិធម៌។
ឯកអគ្គរដ្ឋទូតអាមេរិកលោក Nicholas Burns បានផ្តល់ការស្តីបន្ទោសកាលពីថ្ងៃសុក្រ ដោយនិយាយថា ជំហររបស់ទីក្រុងប៉េកាំងមិនសមហេតុផលទេ ដោយសារវារារាំងវេទិកាគេហទំព័រលោកខាងលិចជាច្រើនពីប្រតិបត្តិការនៅប្រទេស។
លោក Burns បាននិយាយនៅសិក្ខាសាលាអនឡាញមួយធ្វើឡើងដោយ East-West Center ជាអង្គការស្រាវជ្រាវមានមូលដ្ឋាននៅអាមេរិកថា ខ្ញុំយល់ថាវាជារឿងគួរឲ្យអស់សំណើចបំផុត ដែលមន្ត្រីរដ្ឋាភិបាលនៅទីនេះក្នុងប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិកចំពោះការជជែកដេញដោលដែលយើងកំពុងមាននៅលើ TikTok។
លោកបាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួរអំពីផ្លូវសម្រាប់ទំនាក់ទំនងការទូតសាធារណៈរបស់អាមេរិកនៅប្រទេសចិនថា ពួកគេនឹងមិនអនុញ្ញាតឲ្យ TikTok មានដល់ប្រជាជនចិនចំនួន ១.៤ ពាន់លាននាក់នោះទេ។ រដ្ឋាភិបាលចិនគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធើណេត និងលុបចោលខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលវាចាត់ទុកថាជារឿងនយោបាយ។
វេទិកាលោកខាងលិចជាច្រើន រួមទាំង Google, Facebook និង Instagram ត្រូវបានរារាំងមិនឲ្យដំណើរការក្នុងប្រទេស។ ក្រុមហ៊ុនមេរបស់ TikTok របស់ចិន ByteDance ក៏ដំណើរការកំណែដាច់ដោយឡែកនៃកម្មវិធីនៅប្រទេសចិនមានឈ្មោះថា Douyin ។
រដ្ឋាភិបាលលោកខាងលិចមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃប្រជាប្រិយភាពរបស់ TikTok ដោយចោទប្រកាន់ថា ភាពជាម្ចាស់របស់កម្មវិធីនេះធ្វើឲ្យវាក្លាយជាម្ចាស់កម្មសិទ្ធិរបស់ទីក្រុងប៉េកាំង ដែលជាការអះអាងរបស់ TikTok បដិសេធ។
ច្បាប់នេះក៏ត្រូវបានរិះគន់ដោយអ្នកបង្កើត និងអ្នកប្រើប្រាស់ TikTok នោះ ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងបញ្ហាកាន់តែធ្ងន់ធ្ងរក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក។ សេតវិមានបានបង្ហាញថាប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខាលើច្បាប់នេះ ប្រសិនបើវាទៅដល់តុរបស់លោក៕
ដោយ៖លី ភីលីព