បច្ចេកវិទ្យា

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី បានរកឃើញម៉ូលេគុលរាង ដូចផ្កាយ មានសមត្ថភាពសម្លាប់ បាក់តេរីនៅក្នុងរាងកាយមនុស្ស

(ទីក្រុងម៊ែលប៊ន)៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី បានរកឃើញម៉ូលេគុលដ៏តូចមួយ រាងដូចផ្កាយ ដែលមានសមត្ថភាពក្នុង ការបង្កើតប្រព័ន្ធទប់ទល់ជាមួយនឹង ពពួក អេនីបាយអូទិច (antibiotic) ព្រមទាំងអាចសម្លាប់បាក់តេរីនៅក្នុងរាងកាយរបស់មនុស្ស។

នេះបើយោងតាមប្រភព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៧។

ការសិក្សាស្រាវជ្រាវរបស់ មហាវិទ្យាល័យ មែលប៊ន ប្រទេសអូស្រ្តាលី ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បង្ហាញឲ្យឃើញថា ក្រុមអ្នកវិទ្យាសាស្រ្តបានបង្កើត សារធាតុ បេទីដ ប៉ូលីម៊ែរ(peptide polymers) រូបរាងដូចជាផ្កាយ ជំហានទី១ ដើម្បីទប់ទល់ និងប្រឆាំងជាមួយនឹងបាក់តេរីផ្សេងៗដែលមាននៅក្នុងរាងកាយរបស់មនុស្ស។

លោក Greg Qiao ដែលជាអ្នកដឹកនាំនៃការសិក្សានេះ បាននិយាយថា បាក់តេរីនៅក្នុងរាងកាយអាចជាបាក់តេរីដ៏សហាវមួយ ដែលវាអាចបំផ្លាយប្រព័ន្ធភាពសុំារបស់មនុស្ស ហើយឲ្យយើងមានសភាពអស់កម្លាំង និងខ្សោយទៅៗ ដែលជាហេតុ បណ្តាលឲ្យងាយនឹងឆ្លងជំងឺរុំារ៉ៃផ្សេងៗ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានធ្វើការប៉ាន់ប្រមាណថា ការឆ្លងបាក់តេរីនៅក្នុងរាយកាយ នឹងអាចធ្វើឲ្យមានអ្នកស្លាប់រហូតដល់ ១០ លាននាក់ទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០១៥ ប្រសិនបើគ្មានវិធានការនៅក្នុងការទប់ស្កាត់ឲ្យបានល្អិតល្អន់។

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានរកឃើញម៉ូលេគុលរាងដូចផ្កាយ មានសមត្ថភាពសម្លាប់បាក់តេរីនៅក្នុងរាងកាយមនុស្ស

(ទីក្រុងម៊ែលប៊ន)៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី បានរកឃើញម៉ូលេគុលដ៏តូចមួយ រាងដូចផ្កាយ ដែលមានសមត្ថភាពក្នុងការបង្កើតប្រព័ន្ធទប់ទល់ជាមួយនឹង ពពួក អេនីបាយអូទិច (antibiotic) ព្រមទាំងអាចសម្លាប់បាក់តេរីនៅក្នុងរាងកាយរបស់មនុស្ស។

នេះបើយោងតាមប្រភព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៧។

ការសិក្សាស្រាវជ្រាវរបស់ មហាវិទ្យាល័យ មែលប៊ន ប្រទេសអូស្រ្តាលី ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បង្ហាញឲ្យឃើញថា ក្រុមអ្នកវិទ្យាសាស្រ្តបានបង្កើត សារធាតុ បេទីដ ប៉ូលីម៊ែរ(peptide polymers) រូបរាងដូចជាផ្កាយ ជំហានទី១ ដើម្បីទប់ទល់ និងប្រឆាំងជាមួយនឹងបាក់តេរីផ្សេងៗដែលមាននៅក្នុងរាងកាយរបស់មនុស្ស។

លោក Greg Qiao ដែលជាអ្នកដឹកនាំនៃការសិក្សានេះ បាននិយាយថា បាក់តេរីនៅក្នុងរាងកាយអាចជាបាក់តេរីដ៏សហាវមួយ ដែលវាអាចបំផ្លាយប្រព័ន្ធភាពសុំារបស់មនុស្ស ហើយឲ្យយើងមានសភាពអស់កម្លាំង និងខ្សោយទៅៗ ដែលជាហេតុ បណ្តាលឲ្យងាយនឹងឆ្លងជំងឺរុំារ៉ៃផ្សេងៗ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានធ្វើការប៉ាន់ប្រមាណថា ការឆ្លងបាក់តេរីនៅក្នុងរាយកាយ នឹងអាចធ្វើឲ្យមានអ្នកស្លាប់រហូតដល់ ១០ លាននាក់ទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០១៥ ប្រសិនបើគ្មានវិធានការនៅក្នុងការទប់ស្កាត់ឲ្យបានល្អិតល្អន់។

Most Popular

To Top