ស្រាបៀរ Angkor Lager កំពុងតែឧបត្ថម្ភដល់ព្រឹត្តិការណ៍សំខាន់ៗនៅមហោស្រពសិល្បៈអន្តរជាតិអង្គរក្នុង ខេត្តសៀម ក្នុងគោលបំណងលើកកម្ពស់សិល្បៈកម្ពុជា ក៏ដូចជាទេសចរណ៍ក្នុងស្រុក។
ស្រាបៀរ Angkor Lager ដែលត្រូវបានផលិតឡើង និង ចែកចាយដោយក្រុមហ៊ុន Cambrew Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group កំពុងផ្តល់ការឧបត្ថម្ភដល់កម្មវិធីអ្នកនិពន្ធ-អ្នកអាន (Writers-Readers Festival) កម្មវិធីគូរគំនូរសិល្បៈតាមដងផ្លូវដោយផ្ទាល់នៅលើផ្ទាំងក្រណាត់ (Live Street Art Painting on Canvas) និង កម្មវិធីការបិទកម្មវិធីនៅតាមដងផ្លូវ (Closing Street Fest) ដែលនឹងរៀបចំធ្វើឡើងនៅក្នុង ខេត្តសៀមរាប ក្នុងអំឡុងមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts) ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និង អ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និង អ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub។
លោក សោម ច័ន្ទណារ៉ាត ប្រធានគ្រប់គ្រងផលិតផលម៉ាកស្រាបៀរអង្គរ បានថ្លែងថា៖ «ក្នុងនាមជាអ្នកឧបត្ថម្ភធំ យើងមានសេចក្តីរីករាយដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យនេះ។ យើងមានមោទកភាពដែលអាចគាំទ្រដល់ព្រឹត្តិការណ៍ទាំងនេះ ប៉ុន្តែក៏មានមោទកភាពផងដែរចំពោះការជួយដល់ ខេត្តសៀមរាប ក្នុងដំណើរឆ្ពោះទៅរកការស្ទុះងើបឡើងវិញបន្ទាប់ពីការរាតត្បាតជំងឺ»។
ក្រុមហ៊ុន និង ស្ថាប័ននានាដែលបានចូលរួមឧបត្ថម្ភ និង គាំទ្ររួចហើយដល់មហោស្រពសិល្បៈអន្តរជាតិអង្គរនេះរួមមាន ទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស និង មូលនិធិវប្បធម៌និងទេសរណ៍ Chengdu។
លោក Aaron Carpene ជា Artistic Director នៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា៖ «ក្នុងនាមជាអ្នករៀបចំមហោស្រពសិល្បៈនេះ យើងមានក្តីត្រេកអរយ៉ាងក្រៃលែងដែលអាចធ្វើកិច្ចការដើម្បីជួយ ខេត្តសៀមរាប ឱ្យទទួលបានការទទួលស្គាល់បន្ថែមទៀតថាជាទីក្រុងសិល្បៈ។ យើងក៏មានក្តីរីករាយផងដែរដែលអាចជួយលើកកម្ពស់ទេសចរណ៍ដើម្បីជួយឱ្យទីក្រុងនេះស្ទុះងើបឡើងវិញ»។
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងប្រព្រឹត្តឡើងនៅទីកន្លែងផ្សេងៗគ្នាក្នុង ខេត្តសៀមរាប។ សកម្មភាពផ្សេងៗទៀតនៅក្នុងព្រឹត្តិការណ៍មហោស្រពសិល្បៈនេះ រួមមានការតាំងពិព័រណ៍គំនូរ ក្បួនដង្ហែរ និង ការពិភាក្សាជាក្រុមជាដើម។ (សូមពិនិត្យមើលកម្មវិធីទាំងស្រុងដែលមានភ្ជាប់មកជាមួយ)។
អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និង រដ្ឋបាលខេត្តសៀមរាប ដើម្បីលើកកម្ពស់វប្បធម៌កម្ពុជាទាំងនៅក្នុងប្រទេស និង ទៅកាន់ពិភពលោក៕