ផ្សេងៗ

លោក បៃដិន និយាយថាកំពុងរៀបចំផែនការសម្រាប់ វិបត្តិរុស្ស៊ី-អ៊ុយក្រែន

បរទេស៖ ស្របពេលដែលភាពតានតឹងរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន ឡើងកម្តៅកាន់តែខ្លាំងនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោកកំពុងតែរៀបចំផែនការមួយ សម្រាប់បញ្ចៀសវិបត្តិ។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំកំពុងតែស្ថិតក្នុងការទាក់ទងជាបន្តបន្ទាប់ជាមួយសម្ពន្ធមិត្តរបស់យើងនៅអឺរ៉ុប” និងធ្វើឲ្យប្រាកដចំពោះលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីនថា តម្លៃនៃសកម្មភាពយោធាណាមួយ នឹងបង់កម្រិតខ្ពស់។


“ដើម្បីធ្វើវាឲ្យពិបាកខ្លាំងឡើងចំពោះលោក ពូទីន ក្នុងការបន្តទៅមុខទៀត និងធ្វើនូវអ្វីដែលប្រជាជនមានការព្រួយបារម្ភរថា លោកអាចនឹងធ្វើ ប៉ុន្តែនោះកំពុងតែស្ថិតនៅក្នុងដំណើរការ នាពេលបច្ចុប្បន្ននេះ”។


គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក បៃដិន គឺត្រូវបានធ្វើឡើងក្រោយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ុយក្រែន លោក Oleksii Reznikov បានលើកឡើងពីរបាយការណ៍ស៊ើបការណ៍សម្ងាត់ ដែលប្រទេសរុស្ស៊ីធ្វើការប្រមូលផ្តុំកងទ័ព៩៤.០០០នាក់ នៅជិតព្រំដែន និងអាចបង្កើនល្បឿនសម្រាប់ការវាយលុកដ៏ធំនៅក្នុងឆ្នាំថ្មីខាងមុខនេះ៕


ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top