ភ្នំពេញ៖ កញ្ញា មាន សូនីតា បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈ ដែលតែងតែទទួលបានការងារធំៗជាបន្តបន្ទាប់ ។




តួយ៉ាងគ្រាន់តែឈានចូលដើមឆ្នាំ ២០២២ ពោលគឹកាលពី ថ្ងៃទី ២៨ ខែមករា ម្សិលមិញនេះ តារាស្រីដែលមានរហស្សនាមថា រាជនីក្រមា ខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញនាង បង្ហាញខ្លួនជាអ្នកដើរម៉ូដនៅលើឆាករបស់ក្រុមហ៊ុនប្រ៊េនល្បីរបស់បារាំង គឺ Pierre Cardin ។

នៅលើឆាកបង្ហាញម៉ូដ ដ៏ធំក្នុងទឹកដីប្រទេសបារាំងនោះ គេបានឃើញកញ្ញា មាន សូនីតា ដែលជាជនជាតិខ្មែរតែម្នាក់គត់ បានដើរជាមួយនឹងភាពជឿជាក់បំផុត។ ដូច្នេះហើយទើប អ្នកគាំទ្រមានមោទកភាពយ៉ាងខ្លាំង ក៏ព្រោះតែ កញ្ញា មាន សូនីតា គឺជាតារាបង្ហាញម៉ូដកម្ពុជាដំបូងគេហើយ ដែលបានដើរបង្ហាញម៉ូដឱ្យប្រ៊េន Pierre Cardin។

គូរបញ្ជាក់ថា មាន សូនីតា ហាក់ជោគជ័យតែអាជីពសម្ដែងប៉ុណ្ណោះ តែអាជីពពិធីការិនីនាងមិនសូវត្រូវប៉ាន់ឡើយ ។

យ៉ាងណាក៏ដោយ តួឯកស្រីក្នុងរឿង ”ផ្កាថ្ម” រូបនេះ បានផ្លាស់ប្ដូរជីវភាពគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ ដូចជា នាងបានទិញផ្ទះវីឡាស្កឹមស្កៃ នៅបុរីប៉េង ហួត (បឹងស្នោរ) និងជិះរថយន្ដទំនើបៗឆា្លស់គ្នាជាបន្ដបន្ទាប់ផងដែរ។

ជុំវិញជីវភាព ដ៏សម្បូសប្បាយរបស់ សូនីតា ក៏ធ្លាប់មានពាក្យចរចាមអារ៉ាមថា ដោយសារនាងមានបុរសអ្នកមាន តាមលួងលោមសុំស្នេហ៍ តែក្រោយមកដំណឹងនេះ ក៏បានស្ងាត់ទៅវិញ ដោយមានព័ត៌មានមួយ ជំនួសមកវិញថា មាន សូនីតា មាននិស្ស័យតែជាមួយស្នេហាភេទដូចគ្នាប៉ុណ្ណោះ ៕
ដោយ៖ ម៉ានី
