កីឡា

Konate នឹងធ្វើការសម្រេចចិត្តពីអនាគតរបស់គាត់ក្នុងពេលឆាប់ៗនេះ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Ibrahima Konate បានបញ្ជាក់ច្បាស់ហើយថាគាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយជុំវិញបញ្ហាអនាគតរបស់គាត់។

បច្ចុប្បន្នក្នុងគ្រាដែលកុងត្រាថ្មីមិនទាន់ច្បាស់លាស់ជាមួយនឹងក្លឹប Liverpool នៅឡើយគេបានដឹងថា Konate គឺកំពុងតែទាក់ទងជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ផងដែរ។

កីឡាករខ្សែការពារកណ្តាលរូបនេះបានឈានចូលមកដល់ពេលវេលាចុងក្រោយនៃកុងត្រារយៈពេល៥ឆ្នាំរបស់ខ្លួនជាមួយនឹង Liverpool ដោយមិនទាន់មានសញ្ញាណាមួយអំពីការបន្តកុងត្រាថ្មីនៅឡើយ។

គួរឲ្យដឹងដែរថា Konate បានចូលរួមជាមួយនឹងក្លឹប Liverpool កាលពីឆ្នាំ២០២១ពីក្លឹប RB Leipzig នៅគ្រាដែលក្លឹបស្ថិតនៅក្រោមការដឹកនាំរបស់លោក Jurgen Klopp ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top