មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅតែបើកចំហសម្រាប់ការចរចាជាមួយអឺរ៉ុប។
លោក Peskov បានលេីកឡេីងថា វាមានភាពវិជ្ជមានដែលប្រទេសនានានៅអឺរ៉ុប កំពុងពិភាក្សាអំពីតម្រូវការក្នុងការកំណត់អត្តសញ្ញាណតំណាង សម្រាប់ការចរចាដែលអាចធ្វើទៅបានជាមួយរុស្ស៊ី ទោះបីជាមិនទាន់មានជំហានជាក់ស្តែងណាមួយត្រូវបានអនុវត្តរហូតមកដល់ពេលនេះក៏ដោយ។
លោកបានបន្ថែមថា លទ្ធភាពនៃការសន្ទនាជាមួយអឺរ៉ុប នឹងអាស្រ័យលើការបន្តដំណើរការសន្តិភាពអ៊ុយក្រែនឡើងវិញបន្ទាប់ពីការផ្អាកការចរចាបច្ចុប្បន្ន។
ពីមុនកាសែត Reuters បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងពិភាក្សានៅថ្ងៃព្រហស្បតិ៍អំពីរបៀបចូលទៅជិតការចរចាណាមួយ ដែលអាចធ្វើទៅបាននាពេលអនាគតជាមួយរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
