យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធអង់គ្លេស Morgan Rogers មករួមក្លឹបជាផ្លូវការហើយ។
តម្លៃខ្លួនរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះ មានតម្លៃប្រមាណជា១១៧លានផោន ដែលធ្វើឲ្យគាត់បានជាប់ជាកំណត់ត្រាកីឡាករ អង់គ្លេសដែលមានតម្លៃខ្លួនបំផុត ក្នុងប្រវតិ្តសាស្ត្រ។
គួរឲ្យដឹងដែរថា មុននឹងប្រកាសជាផ្លូវការនេះ Chelsea បានប្រជែងយ៉ាងខ្លាំងក្នុងការចរចាជាមួយនឹងកីឡាករព្រមទាំងក្លឹប Aston Villa ផង
ដើម្បីប្រជែងការចង់បានរបស់ម្ចាស់ពានរង្វាន់ លីគកំពូលអង់គ្លេសរដូវកាលមុនគឺកាំភ្លើងធំ Arsenal៕
ប្រែសម្រួល៖ស៊ុនលី
