ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បាននឹងរៀបចំការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ និង ពានរង្វាន់ខេត្តព្រះសីហនុ “ក្រោមប្រធានបទលើកស្ទួយវិស័យទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងទីលានតេជោ(ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ ឆ្នាំ២០២៦ រៀបចំឡើងក្រោមប្រធានបទដ៏មានអត្ថន័យ “លើកស្ទួយវិស័យទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា” នេះជាព្រឹត្តិការណ៍កីឡាតំណាងឲ្យកម្លាំងសាមគ្គីភាព និងការអភិរក្សកីឡាប្រពៃណីខ្មែរ ដែលនឹងទាក់ទាញទស្សនិកជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកកាន់ទីក្រុងឆ្នេរសមុទ្រដ៏ប្រណីតនៃខេត្តព្រះសីហនុ៕


