កីឡា

កំពូលកីឡាករបាល់ទាត់ Messi ទៅដល់ស្រុកកំណើត នៅអាហ្សង់ទីនវិញហើយ បន្ទាប់ពីចាញ់ World Cup

អាហ្សង់ទីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា វីរបុរសបាល់ទាត់អាហ្សង់ទីន Lionel Messi បានវិលត្រឡប់មកស្រុកកំណើត របស់លោកវិញនៅថ្ងៃអង្គារ បន្ទាប់ពីចាញ់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពិភពលោក “World Cup” ដ៏ឈឺចាប់បំផុតរបស់លោក។

នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលក្នុងតំបន់បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រធានក្រុមជម្រើសជាតិបានចុះចតនៅអាកាសយានដ្ឋាន Rosario ដោយយន្តហោះឯកជននៅម៉ោងប្រហែល ៦:៣០ ព្រឹករួមជាមួយប្រពន្ធ និងកូនបីនាក់របស់លោក។

វីដេអូមួយដែលបានចេញផ្សាយ ដោយសារព័ត៌មានកីឡា ESPN បានបង្ហាញរថយន្ត SUV ពណ៌ប្រផេះដែលដឹក Messi ចូលទៅក្នុងសហគមន៍ដែលមានរបងព័ទ្ធជុំវិញ នៅទីក្រុង Funes។ លោកមានផ្ទះស្ថិតនៅតំបន់ជាយក្រុងនេះ គឺជាកន្លែងដែលលោកតែងតែស្នាក់នៅក្នុងអំឡុងពេលទៅលេងស្រុកកំណើតរបស់លោកនៅ Rosario នៅកណ្តាលប្រទេសអាហ្សង់ទីន។

កីឡាករក្រុមជម្រើសជាតិភាគច្រើន និងគ្រូបង្វឹករបស់ពួកគេ Lionel Scaloni បានមកដល់ទីក្រុង Buenos Aires នៅយប់ថ្ងៃច័ន្ទ ជាកន្លែងដែលអ្នកគាំទ្ររាប់ពាន់នាក់បានហ៊ុំព័ទ្ធពួកគេដោយការអបអរសាទរ ការស្រែកហ៊ោ ទង់ជាតិ និងទឹកភ្នែក។

អាហ្សង់ទីនបានចាញ់វគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹង អេស្ប៉ាញ ១-០ ដោយ Messi ដែលជាតារាបាល់ទាត់ បានយំសោកសៅ បន្ទាប់ពីការបរាជ័យ កាលពីថ្ងៃអាទិត្យ។ តារាវ័យ ៣៩ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងអំឡុងពេលការប្រកួតឆ្នាំនេះ៕

Most Popular

To Top