ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ឡើងឈាម ទៅដល់ ២៥/១៥ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋដែលត្រូវបានសង្គ្រោះរូបនេះ មានឈ្មោះ ម៉ម រិទី្ធ អាយុ ៤៣ឆ្នាំ។
ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1812-724x1024.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1816-1024x616.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1815-471x1024.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1814-1024x768.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1819-768x1024.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1818-1024x643.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1817-1024x628.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1821-576x1024.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1820-1024x768.jpeg)
![](https://lookingtoday.com/wp-content/uploads/2025/01/IMG_1813-1024x768.jpeg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)