ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនGTVC ទៅជួយយកបុរស២នាក់ ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់​នៅខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥​ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស២នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ដៃ និងបាក់ជើង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសទាំង២ មានឈ្មោះ

១-យឺន កូ  អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(របួសបាក់ដៃនិងបាក់ជើង)

២-ព្រាប ឡឹកពិសាល អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិព្រៃធំ ឃុំថ្មោងខាងត្បូង ស្រុកកំចាយមាស ខេត្តព្រៃវែង។

បុរសរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព និងដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនអ្នកឧកញ៉ា យកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Most Popular

To Top