ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ​ ឧបត្ថមថវិកា ១០០០ដុល្លារ​ សម្រាប់ទិញសម្ភារៈចែកជូនក្មេងៗ​ នៅតំបន់វាលចាក់សំរាម នៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី​ ហេង គីមជី កាលពីពេលថ្មីៗនេះ​ បានឧបត្ថមថវិកា​ ចំនួន១០០០ដុល្លារអាមេរិក តាមរយៈសមាគមមូលនិធិមនុស្សធម៍ដើម្បីសង្គម សម្រាប់ទិញសម្ភារៈចែកជូនក្មេងៗ​នៅតំបន់វាលចាក់សំរាម​ ក្រុងប៉ោយប៉ែត។ 

សម្ភារៈ​ ដែលនឹងទិញរួមមាន​ ស្បែកជើងចំនួន ១០០គូ និងកាតាបសម្រាប់កុមារចំនួន ១០០កាតាប ដេីម្បីចែកជូនដល់កុមារ​ ជាកូនៗកំព្រា​ ដែលរស់នៅតំបន់វាលចាក់សំរាម ស្ថិតនៅក្រុងប៉ោយប៉ែត៕

Most Popular

To Top