ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកសាកលវិទ្យាធិការរង អុីន វីរជ័យ បានដឹកនាំនិស្សិត និង ក្លឹបយុវជន កាកបាទក្រហមកម្ពុជា(កក្រក) ក្លឹបយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំសាកលវិទ្យាល័យបៀលប្រាយ បានចុះធ្វើកម្មវិធីសប្បុរសធម៌ និងសេវាសហគមន៍ ជូនគ្រួសារក្រីក្រ ចំនួន៧គ្រួសារ ដែលរួមមាន អង្ករ មី ត្រីខ ទឹកសុីអុីវ ទឹកត្រី ទឹកសុទ្ធ សំលៀកបំពាក់ និង ថវិកា ដើម្បីចូលរួមដោះស្រាយ និងសម្រាលដល់ជីវភាពប្រចាំថ្ងៃ ដែលខ្វះខាត នៅភូមិត្នោតខ្ពស់ សង្កាត់ពន្យាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។









