តៃវ៉ាន់៖ទីភ្នាក់ងារព័ត៌មាន កណ្តាលរបស់តៃវ៉ាន់ បានរាយការណ៍ថា ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ជាក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិកកិច្ច សន្យាដ៏ធំបំផុត នៅលើពិភពលោក និងជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ iPhone ដ៏សំខាន់របស់ក្រុមហ៊ុន Apple រំពឹងថា ប្រាក់ចំណូលប្រព័ន្ធ AI របស់ខ្លួនអាចលើសពីប្រាក់ ចំណូលពីការលក់គ្រឿង បន្លាស់iPhone ក្នុងរយៈពេល ២ ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ក្រុមហ៊ុនបានបញ្ជាក់ពីនិយាយរបស់លោក Young Liu ប្រធានក្រុមហ៊ុន Foxconn ទៅកាន់ Reuters កាលពីថ្ងៃពុធថា Foxconn បានបង្កើតប្រព័ន្ធសិប្បនិម្មិតចុងក្រោយបង្អស់របស់ Nvidia រួមទាំងផលិតផលបន្ទះឈីប GB200 និងបន្ទះឈីប GB300 របស់ Nvidia ។
លោក Liu បាននិយាយក្នុងការប្រកាសនៃការរកប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីសប្តាហ៍មុនថា ប្រាក់ចំណូល AI របស់ខ្លួនត្រូវបានកំណត់ថានឹងកើនឡើងដល់ ៣០.២៩ ពាន់លានដុល្លារ នៅឆ្នាំនេះ ស្មើនឹងជាងពាក់កណ្តាលនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។
លោកបានបញ្ជាក់ថា ប្រាក់ចំណូល របស់ខ្លួនបានមកពីផលិតផល Cloud និងបណ្តាញ ជំរុញដោយតម្រូវការខ្លាំង សម្រាប់ម៉ាស៊ីនមេ AI នឹងខិតជិតដល់ផលិតផលអេឡិចត្រូនិកឆ្លាតវៃ រួមទាំង iPhone ក្នុងឆ្នាំនេះ។ នៅឆ្នាំ ២០២៤ មាន៣០ភាគរយនៃប្រាក់ចំណូល របស់ក្រុមហ៊ុន បានមកពីផលិតផល Cloud និងបណ្តាញ ខណៈ ៤៦ភាគរយបានមកពីគ្រឿង អេឡិចត្រូនិចឆ្លាតវៃ៕
