ព័ត៌មានជាតិ

ណាហ្គាវើលដ៍ រៀបចំព្រឹត្តិការណ៍ សម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និងតន្ត្រីអូខេស្ត្រា ដ៏មហស្ចារ្យ ផ្តល់ជូនដោយវង់តន្ត្រី យុវជនអង្គរ! ទស្សនាដោយសេរី

ភ្នំពេញ ៖ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ វង់តន្ត្រីយុវជនអង្គរ (ANYO) នឹងត្រឡប់មកសាលមហោស្រព NABA របស់ណាហ្គាវើលដ៍ ម្តងទៀត ផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ចម្រៀង និង តន្ត្រីអូខេស្ត្រាដ៏មហស្ចារ្យ ។ ដោយទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើន នៃការសម្តែងលើកដំបូង របស់ពួកគេ នៅណាហ្គាវើលដ៍ កាលពីឆ្នាំមុន ANYO ធានាផ្តល់ជូនកាន់តែអស្ចារ្យក្នុងឆ្នាំនេះ ខណៈណាហ្គាវើលដ៍ នឹងប្រារព្ធខួបលើកទី៣០ ដ៏របស់ខ្លួនធំ នៅក្នុងខែឧសភាខាងមុខនេះ ។

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀង ចូលឆ្នាំខ្មែរ” នឹងផ្តល់ជូនការសម្តែងសិល្បៈបុរាណខ្មែរ ដែលបង្ហាញអំពីវប្បធម៌ ដ៏សម្បូររុងរឿងរបស់ខ្មែរ។ ចាប់ផ្តើមពីម៉ោង ៧ យប់ ការសម្តែងដ៏មហស្ចារ្យនេះ នឹងបង្ហាញ ជូននូវបទភ្លេងបែបក្លាស៊ីកល្បីៗ របាំប្រពៃណីខ្មែរ និងការសម្តែងចម្រៀងពាក់ព័ន្ធ នឹងពិធីបុណ្យចូលឆ្នាំខ្មែរ ។

ព្រឹត្តិការណ៍ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” នឹងបង្ហាញអំពីបទចម្រៀងបែបក្លាស៊ីក អមជាមួយការសម្តែងសិល្បៈបុរាណខ្មែរ និងបទចម្រៀង ប្រជាប្រិយបែបប្រពៃណី

ANYO ជាក្រុមយុវជនអូខេស្ត្រា របស់កម្ពុជា តន្ត្រីការិនីអមដោយលោកស្រី ទេព គន្ធារ៉េត និងតន្ត្រីករ លោក រម តារាវង្ស គឺជាក្រុមតន្ត្រីដំបូង ដែលត្រូវបានបង្កើតឡើង ចាប់តាំងពីសម័យ សង្គមរាស្ត្រនិយម (១៩៥៣ – ១៩៧០) ។ មានសមាជិកប្រហែល ៧០ នាក់ ដែលភាគច្រើន បានបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ANYO បានធ្វើឱ្យទស្សនិកជនជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទេពកោសល្យ និងការស្រឡាញ់សិល្បៈដ៏ប្តូរផ្តាច់របស់ពួកគេ ។

ការសម្តែងនេះ ក៏នឹងវត្តមានរបស់លោក ឡេង ប៊ុនណាត ដែលមានឈ្មោះល្បីល្បាញ ក្នុងទសវត្សរ៍ឆ្នាំ៩០ ផងដែរ ។ ជាមួយការចេញស៊ីឌីជាច្រើនអាល់ប៊ុម និងការសម្តែង នៅតាមកម្មវិធីជាតិធំៗជាច្រើន លោក ឡេង ប៊ុនណាត នឹងបន្តធ្វើឲ្យទស្សនិកជន លង់នឹងសំឡេងដ៏ពីរោះរបស់គាត់ម្តងទៀត នៅលើនៃសាលមហោស្រព NABA ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ក៏នឹងបានទស្សនាការសម្តែង របាំត្រុដិ ដែលតំណាងឱ្យសិរីសួស្តី និងសុភមង្គលថែមទៀតផង ។

ទទួលយកបទពិសោធន៍ ដ៏អស្ចារ្យ នៅណាហ្គាវើលដ៍ និងទស្សនាការប្រគំតន្ត្រីវប្បធម៌ របស់វង់តន្ត្រីយុវជនអង្គរ នៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអី និងបច្ចេកវិទ្យា ចាក់បញ្ចាំងលើជញ្ជាំងដ៏ទំនើប

ចាក់បញ្ចាំងនៅលើផ្ទាំងដ៏ធំ នៃសាលមហោស្រព NABAដែលជាទីតាំងលំដាប់ពិភពលោក ដែលមានបំពាក់ដោយបច្ចេកវិទ្យា mapping ដ៏ទំនើបនេះ នឹងធ្វើឱ្យការ ប្រគំតន្ត្រី “មរតកសំនៀងចូលឆ្នាំខ្មែរ” ផ្តល់ជូននូវបទពិសោធន៍បែបវប្បធម៌ ដែលជួយលើកតម្កើងកិត្តិសព្ទនៃសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យកាន់តែល្បីល្បាញមួយកម្រិតថែមទៀត ។

លោកស្រី ទេព គន្ធារ៉េត នាយកANYO បានឱ្យដឹងថា ពួកយើងមានអារម្មណ៍រំភើបយ៉ាងខ្លាំង មានឱកាសប្រគំតន្ត្រីដ៏ពិសេសនេះ ដើម្បីអបអរបុណ្យ ចូលឆ្នាំខ្មែរ ដែលការសម្តែងនេះផ្តល់ ជូនបទពិសោធន៍បែបវប្បធម៌ ដ៏មានតម្លៃសម្រាប់សហគមន៍។ ជាមួយនឹងសិល្បករ -សិល្បការិនីជាង ១០០ នាក់ដែលជាអ្នកចម្រៀង អ្នករបាំ តន្ត្រីករ តន្ត្រីការិនី នាយក និងអ្នកគ្រប់គ្រងឆាក ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ ដែលបង្ហាញពីវប្បធម៌ដ៏ធំ។ ពួកយើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ផងដែរ ដែលផ្តល់ឱកាសឱ្យ ANYO និងបេតិកភណ្ឌរបស់ខ្មែរបាន ទៅដល់ទស្សនិកជនកាន់តែច្រើន”។
មុនពេលចូលទស្សនា ពុកម៉ែបងប្អូនទាំងអស់ អាចអញ្ជើញពិសា ប៊ុហ្វេ ពេលល្ងាចបែបស៊ីឈួនលាយជាមួយមុខម្ហូបអន្តរជាតិ នៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខសាលមហោស្រព NABA ។ ទទួលទានឥតកំណត់! ប៊ុហ្វេពេលល្ងាចបែបស៊ីឈួននេះ មានបម្រើជូនរៀងរាល់ថ្ងៃសុក្រ ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ ។

រីករាយតាមចិត្ត! ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនប៊ុហ្វេអន្តរជាតិរៀងរាល់ថ្ងៃ ដែលរៀងរាល់ថ្ងៃសុក្រ មានប៊ុហ្វេបែបស៊ីឈួន ពីម៉ោង ៥ ល្ងាចដល់ ១០:៣០ យប់ ម្នាក់ ១១៦.០០០៛ ប៉ុណ្ណោះ

“មរតកសំនៀងចូលឆ្នាំខ្មែរ” គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលសាធារណជនទូទៅ អាចចូលទស្សនាដោយសេរី។ សំបុត្រឥតគិតថ្លៃ មានផ្តល់ជូននៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (NagaWorld Rewards) នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ រួសរាន់ឡើង! អញ្ជើញមកមុន ទទួលបានមុន! ៕

Most Popular

To Top