ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង ថ្លែងអំណរគុណ អ្នកឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភថវិកា និងស្បៀង ដល់កងកម្លាំងជើងជួរមុខ និងពលរដ្ឋភៀសសឹក

កោះកុង៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើន ឧបត្ថម្ភដល់កងកម្លាំងប្រចាំការឈរជើងជួរមុខ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកោះកុង ។

បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ​ បានឱ្យដឹងថា មានពលរដ្ឋ និងសប្បុរសជនច្រើននាក់​ បាននាំយកសម្ភារៈ ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមឧបត្ថម្ភកងទ័ព និងជនភៀសសឹក តាមរយៈអ្នកឧកញ៉ា ដែលបានរៀបចំក្រុមការងារទទួល នៅទីតាំងក្នុងកំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ៕

Most Popular

To Top