កណ្តាល ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មាការកណ្តាល, សមាជិកយុវជនគណបក្សថ្នាក់ កណ្តាល,អនុប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តា ល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល និង លោក នុត ពុធដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជានិងអនុប្រធាន គណ:កម្មាធិការគណបក្ស ខេត្តកណ្តាលបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្ស ប្រជាជនកម្ពុជានៅឃុំព្រែកតាមាក់នោះគឺ មានការចូលរួមពី លោក ចេង ឌីណា ប្រធានគណ:អចិន្ត្រៃ យ៍គណបក្សស្រុក ,សមាជិកគណៈកម្មាធិការបក្សខេត្ត គណៈកម្មការបក្សឃុំព្រែកតាមាក់និងសមាជិកយុវជនគណបក្សបក្សឃុំសរុបចំនួន ៣២៥នាក់។
កម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំព្រែកតាមាក់គឺ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ស្រី៦និងប្រុស៤ រូប។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា អនុប្រធានគណកម្មាធិការខគណបក្សខេត្តកណ្តាលបានថ្លែងបញ្ជាក់ថា គោលបំណងសំខាន់នៃរៀនចប់ពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សបក្សឃុំព្រែកតាមាក់នេះជាលើកទីមួយហើយដែលគណបក្សចង់បានយុវជនមានសមត្ថភាព ក្លាហាននិងមានប្រសិទ្ធភាពដែលប្តូរផ្តាច់ជាមួយគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោក នុត ពុធដារ៉ា បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបានជ្រើសរើសបានថ្នាក់ដឹក នាំយុវជននៅឃុំព្រែកតាមាក់ហើយនឹងយកបទពិសោធន៍នេះសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសយុវជននៅ៥ឃុំទៀតនៅក្នុងស្រុកខ្សា់ខេត្តកណ្តាល ខេត្តកណ្តាល។

សម្រាប់ លោកបណ្ឌិត កៅ ថាច ក្នុងនាមប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ផ្តាំផ្ញើដល់យុវជនគណបក្សឃុំព្រែកតាមាក់ដោយបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃនេះគឺជាការអនុវត្ត្ជលទ្ធិ្របជាធិបតេយ្យក្នុងបក្សជាប្រចាំសដែលជាគោលការណ៍ជាសារវ័ន្តរបស់គណបក្ស ហើយគណបក្សក៏ប្រកាន់ជាប់ជាប្រចាំក្នុងជំរុញអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា តាមរយៈចូលរួមរៀបចំការបោះឆ្នោតជាតិជាប្រចាំតាមបញ្ញត្តិកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត បានណែនាំបន្ថែមថា ក្នុងនាមជាយុវជនគណបក្សឃុំត្រូវគិតគូរពីការកសាងសមត្ថភាពបន្ថែមទៀតមិនថា ក្នុងក្របខណ្ឌបក្សនិងសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ មានន័យថា យុវជនយើងត្រូវធ្វើជាយុវជនល្អ និងជាគំរូ ក្នុងឃុំ បម្រើប្រជាពលរដ្ឋទាំងការងារបរិស្ថាន សង្គមនិងសុខមាលភាពសាធារណៈឲ្យសកម្មបំផុតផងដែរ ក្នុងមូលដ្ឋាន។
ជាពិសេសនោះ លោកបណ្ឌិតបានរំលឹកថា យុវជនដែលជាប់ឆ្នោតថ្ងៃនេះត្រូវអនុវត្តតួនាទីនិងភារកិច្ចក្នុងឃុំយើង តាមគោលការណ៍សមូហភាពដឹកនាំសមូហភាពម្នាក់ៗទទួលខុសត្រូវនៅក្នុង ភូមិ-ឃុំ ជាមួយនិងគុណធម៌ សីលធម៌រស់នៅ ដើម្បីចូលរួមកសាងជាតិយើង ទាំងអស់គ្នា ជាពិសេសត្រូវ ខិតខំប្រឹងប្រែងលើការងារបក្ស បម្រើគណបក្សនិងបម្រើប្រជាជនក្នុងឃុំឲ្យបានល្អ ដើម្បីឈាន ឆ្ពោះទៅរកការបោះ ឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំព្រែកតាមាក់ ក្នុងចំណោមយុវជនឈរឈ្មោះ ១០រូប ស្រី៦រូប និងប្រុស ៤រូប គឺលេខ១ ឈ្មោះ កញ្ញា យ៉ាន ឡាទី កម្រិតសិក្សាទុតិយភូមិ(បាក់ឌុប) មកពីភូមិអន្លង់ លេខ២ ឈ្មោះ ផុន សុធា កម្រិតបរិញ្ញាបត្រមកពីភូមិ ក្នុង លេខ៣ ឈ្មោះ ហ៊ល តេងហ៊ុយ កម្រិតបរិញ្ញាបត្រ មកពីភូមិស្វាយអាត់កណ្តាល លេខ៤ ឈ្មោះ កញ្ញា គឿន ចាន់ធី កម្រិតទុតិយភូមិ មកពីភូមិ បឹងក្រចាប់ត្បូង និងលេខ៥ ឈ្មោះ កញ្ញា ឡុង ឡៃស៊ីម កម្រិតសិក្សាទុតិយភូមិមកពីភូមិ អន្លង់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល៕
