បរទេស៖ក្រោយពេលតិចជាងមួយសប្ដាហ៍ បន្ទាប់ពីមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi បានស្លាប់នៅក្នុងអំឡុងប្រតិបត្តិការវាយឆ្មក់សម្ងាត់របស់កងកម្លាំងអាមេរិក ទៅលើទីតាំងមួយក្នុងប្រទេសស៊ីរីភាគពាយព្យ នាយឧត្តមសេនីយ៍សហរដ្ឋអាមេរិកមួយរូប បាននិយាយថា បើទៅជាមេដឹកនាំរូបនោះស្លាប់ហើយក៏ដោយ ក៏អង្គការភេរវកម្មនេះ នៅតែជាគ្រោះថ្នាក់។ នាយឧត្តមសេនីយ៍ លោក Kenneth McKenzie Jr. ជាមេបញ្ជាការនៃប្រតិបត្តិការវាយប្រហារ លើទីតាំងដែលលោក Baghdadi លាក់ខ្លួនក្នុងរូងក្រោមដីនៅខេត្ត...
The sunsportsនៅថ្ងៃពុធនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធក្លឹបLA Galaxy នៅលីកកំពូលអាមេរិកកីឡាករZlatan Ibrahimovicបានប្រកាសកាលពីពេលថ្មីៗនេះយ៉ាងច្បាស់ថានឹងត្រឡប់មកលីកអាជីពអេស្បាញគេជឿជាក់ថាក្លឹបAtletico Madridជាក្លឹបដែលធំជាងគេដែលបានបង្ហាញបំណងចង់បានកុងត្រាកីឡាកររូបនេះ។ កាលពីថ្ងៃអង្គារកីឡាករវ័យ៣៨ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថានឹងវិលត្រឡប់មកអេស្បាញនៅក្រោយពេលដែលកុងត្រាជាមួយនឹងLA Galaxyនឹងបញ្ចប់ទៅក្នុងខែធ្នូខាងមុខទាំងដែលមិនបានបញ្ជាក់ច្បាស់ទេថានឹងអាចមកលេងជាមួយនឹងក្លឹបមួយណា។ ប៉ុន្តែទោះបីជាក្លឹបAtletico Madridក្រោមការដឹកនាំរបស់លោកDiego Simeoneបច្ចុប្បន្នមានកីឡាករជួរមុខដល់ទៅ៣នាក់ហើយក្តីដូចជាDiego Costa, Alvaro MorataនិងAngel Correaប៉ុន្តែទំរង់លេងខ្សែប្រយុទ្ធ២រូបរបស់លោកគ្រូបង្វឹកមានន័យថាIbrahimovicគឺពិតជាអាចមកធ្វើការជំនួសការងាររបស់Morataក្នុងការប្រកួតផ្សេងទៀតនិងចាប់ដៃគូជាមួយនឹងCostaបានយ៉ាងល្អផងដែរ៕ ប្រែសម្រួល:ស៊ុនលី
អាមេរិក៖ក្រុមហ៊ុន Alphabet ជាបុតសម្ព័ន្ធរបស់ក្រុមហ៊ុន Google បានផ្តល់ជូនដើម្បីទិញក្រុមហ៊ុនផលិតនាឡិកាដែលអាចពាក់បាននៅសហរដ្ឋអាមេរិកគឺ Fitbit ប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមប្រភពព័ត៌មានផ្តល់សម្ភាសដោយCNBC បានឲ្យដឹងថា ក្រុមហ៊ុន Google មានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ការទិញយកនេះ ដើម្បីឈានមុខគេនៅក្នុងទីផ្សារតាមដានសុខភាពជាកន្លែងដែលវានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ផ្សេងទៀតដូចជា Apple ។ ព័ត៌មានបានផ្ញើភាគហ៊ុនរបស់ក្រុមហ៊ុន Fitbit ដែលបានកើនឡើងជាង ៣០...
រដ្ឋកាលីហ្វ័រញ៉ា៖ភ្លើងឆេះព្រៃកំពុងតែឆាបឆេះយ៉ាងខ្លាំងនៅតំបន់ភាគខាងជើងសូនីម៉ា ក្នុងរដ្ឋរដ្ឋកាលីហ្វ័រញ៉ា ហើយសកម្មភាពនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តមើលឃើញដោយសារតែប្រើផ្កាយ រណបមើលលាតសន្ធឹងពីលំហនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្កាយរណប Terra របស់អង្គការណាសាបានចាប់យករូបភាពនៃអគ្គីភ័យ Kincade បង្ហាញថា ផ្ទៃដីចំនួន ២០,០០០ ហិចតាត្រូវបានឆេះអស់ក្នុងរយៈពេលតិចជាង៤៨ ម៉ោង។ រូបភាពក៏ត្រូវបានបញ្ចេញពីផ្កាយរណបដែលគ្រប់គ្រងដោយឯកជនដែរគឺ WorldView-3 បង្ហាញពីគែមខាងលិចនៃភ្លើងនៅក្នុងរូបភាពពណ៌ធម្មជាតិ និងរលកពន្លឺខ្លីផ្តល់នូវព័ត៌មានល្អិតល្អន់ពីការឆេះ។ អគ្គីភ័យ kincade បានចាប់ផ្តើមឆេះកាលពីថ្ងៃទី២៣ ខែតុលា ហើយចាប់តាំងពីពេលនោះមកបានឆេះអស់...
អង់គ្លេស៖ការថតរូបដោយខ្លួនឯង “Selfie” ដំបូងបំផុតដែលមិនធ្លាប់មានត្រូវបានគេដាក់បង្ហាញនៅក្នុងសារមន្ទីរអង់គ្លេស កាលពី១៣០ឆ្នាំបន្ទាប់ពីរូបនេះត្រូវបានថតដោយអ្នកច្នៃប្រឌិត avant-garde នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបថតខ្មៅសត្រូវបានថតដោយវិស្វករនៅសតវត្សរ៍ទី ១៩ លោក Washington Teasdale នៅចំពោះមុខអាគារ abbey ដែលបែកបាក់ត្រូវបានបំផ្លាញនៅឆ្នាំ១៨៨៣ ។ លោក Teasdale ហាក់ដូចជាបានតំឡើងកាមេរ៉ារបស់លោកចង្អុលនៅប្រាសាទ បន្ទាប់មកបានបោះវានៅលើកៅអីបម្រុងមួយនៅក្នុងពេលវេលាដូចរូបភាព។ រូបភាពនេះបានដាក់តាំងបង្ហាញនៅសារមន្ទីរ Leeds Industrial...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡើពិកកម្ពុជាបានផ្តល់ការអនុវត្តន៍ទៅកាន់គ្រូបង្វឹក និងអគ្គលេខាធិការនៃសហព័ន្ធជាតិទាំង៣០ត្រូវចេញទៅចូលរួមប្រកួតកីឡាSEA GAMES 2019 លើកទី៣០នៅប្រទេសហ្វីលីពីនថា ចាប់ពីពេលនេះតទៅមិនត្រូវនៅឆ្ងាយពីកីឡាករ-កីឡាការិនីរបស់ខ្លួនឡើយ ដោយសារតែការប្រកួតជាផ្លូវការជិតមកដល់ហើយ ។ លោកបានបន្តថា នេះជាតំណាក់កាលត្រៀមប្រកួត ហេតុនេះគ្រូបង្វឹក អគ្គលេខាធិការទំាំងអស់ត្រូវតែនៅតាមដានពីគុណផល (Perfomance) សុខភាព ការហ្វឹកហាត់របស់កីឡាករឲ្យបានជាប់ជាប្រចាំ ។ទាំងគ្រូទាំងអគ្គលេខាធិការមិនត្រូវចេញទៅក្រៅប្រទេសឡើយលើកលែងតែមានករណីពិសេសដូចជាដឹកនាំកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតនៅក្រៅប្រទេស ។ កីឡាSEA...
គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយនិងពេញចិត្តយ៉ាងខ្លាំងទៅលើកីឡាករខ្សែការពារ Zouma ដោយពណ៍ទៀតថាកីឡាកររូបនេះកំពុងស្ថិតនៅក្នុងទំរង់លេងដ៏ល្អបំផុតរដូវកាលនេះ។ The Sunsports នៅថ្ងៃពុធទី៣០ខែតុលានេះបានសរសេរថាលោក Lampard ក្នុងនោះក៏បានលើកឡើងដែរថាលោកពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលក្លឹបគឺអាចបន្តរក្សាកីឡាករស្បែកខ្មៅរូបនេះបានដោយលោកបានបញ្ជាក់ថាធ្លាប់បានដិសេធសំណើរសុំទិញ Zouma ជាច្រើនដងមកហើយកាលពីរដូវក្តៅ។ គួរបញ្ជាក់ថា Zouma កាលពីរដូវកាលមុនបានបំពេញការងារបានយ៉ាងល្អសម្រាប់ក្លឹប Everton ក្នុងលក្ខណ្ឌខ្ចីជើងហើយមិនត្រឹមតែប៉ុណ្ណោះ Everton ក៏បានព្យាយាមផងដែរក្នុងការទិញយកកីឡាកររូបនេះដាច់ចេញពី...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសនេះបានសាកល្បងគ្រាប់រ៉ុក្កែតខ្នាតធំដ៏ជោគជ័យមួយកាលពីថ្ងៃមុន ដោយបន្ថែមថាខ្លួនបានផ្ទៀងផ្ទាត់ភាពល្អឥតខ្ចោះនៃប្រព័ន្ធអាវុធ។ កាលពីថ្ងៃព្រហស្បតិ៍យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ពីតំបន់ភាគខាងលិចរបស់ខ្លួនឆ្ពោះទៅសមុទ្រខាងកើតដោយថា មីស៊ីលទាំងពីរបានហោះប្រហែល ៣៧០ គីឡូម៉ែត្រ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថា“ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានទទួលជោគជ័យក្នុងការបាញ់សាកល្បងកាំជ្រួចមីស៊ីលបាលីស្ទិកធំៗ ជាច្រើនទៀតនៅរសៀលថ្ងៃព្រហស្បតិ៍នេះ”៕ដោយ ឈូក បូរ៉ា
បរទេស៖ បើយោងតាមចំណាត់ថ្នាក់របស់គេហទំព័រ Global Firepower របស់សហរដ្ឋអាមេរិក បានផ្សាយថា ប្រទេសវៀតណាមមានយោធាដែលមានឥទ្ធិពលបំផុតទី ២៣ នៅលើពិភពលោក។ យោងតាមតារាងចំណាត់ថ្នាក់កម្លាំងយោធាឆ្នាំ ២០១៩ គឺប្រទេសនេះបានធ្លាក់ចុះចំនួន ៣ថ្នាក់ ពីឆ្នាំមុន ប៉ុន្តែនៅតែស្ថិតក្នុងលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៩...
ខ្សែប្រយុទ្ធ Lionel Messi ត្រលប់ចូលជម្រើសជាតិអាហ្សង់ទីនវិញបានហើយនៅខែវិច្ឆិកាឆ្នាំ២០១៩នេះ ក្រោយពីអស់បម្រាម៣ខែមក។ រូបគេជាមួយជាមួយមិត្តរួមក្រុមម្នាក់ទៀត Sergio Aguero នឹងចូលលេងឱ្យអាហ្សង់ទីនក្នុងការប្រកួតមិត្តភាពទល់ក្រុមប្រេស៊ីលនិងអ៊ុយរុយហ្គាយនៅខែវិច្ឆិកានេះ។ វាជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រ ព្រោះថាពួកគេពិតជាចង់ឃើញ Messi លេងឱ្យជម្រើសជាតិអាហ្សង់ទីនណាស់។ ប្រធានក្រុមរូបនេះ ជាប់ពិន័យ៣ខែកន្លងទៅ ដោយសារតែចោទ Copa America ថារៀបចំឡើងដើម្បីយកឱ្យក្រុមប្រេស៊ីល និងមានអំពើពុករលួយក្នុងព្រឹត្តិការណ៍នេះ។ Lionel Messi...