តូក្យូ ៖ លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានណែនាំដល់លោករដ្ឋមន្រ្តី ត្រួតពិនិត្យលើវិស័យ ទូរគមនាគមន៍ ដើម្បីសម្រេចបាននូវថ្លៃសេវា ទូរស័ព្ទចល័តទាប ដែលត្រូវបានគេនិយាយថា ខ្ពស់បើប្រៀបធៀប ទៅនឹងប្រទេសដទៃទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក Ryota Takeda រដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍បានប្រាប់ ក្រុមអ្នកយកព័ត៌មាន...
កូតឌីវ័រ ៖ អ្នកវិទ្យាសាស្រ្ត សិក្សាសត្វស្វាកំព្រា Chimpanzees នៅឧទ្យានជាតិTaї នៃប្រទេសកូតឌីវ័រ បានរកឃើញថា កូនឈ្មោលៗ ដែលបាត់បង់ម្តាយ សូម្បីតែជាអនីតិជនមានកូនតិច និងមិនសូវប្រកួតប្រជែង ដូចមនុស្សពេញវ័យ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ សត្វស្រាChimpanzees ត្រូវបានចិញ្ចឹមបីបាច់ ដោយម្តាយរបស់ពួកគេ ហើយស្នាក់នៅជាមួយពួកគេ រហូតដល់ពួកគេជាក្មេងជំទង់ ដែលកម្រមាននៅក្នុងពិភពសត្វ។...
ជ័យជំនះ២ទល់នឹង០ នៅក្នុងទឹកដី Stamford Bridge បានធ្វើក្រុមរបស់លោក Klopp ទទួលបាន៣ពិន្ទបន្ថែមទៀតយ៉ាងងាយៗនៅសប្តាហ៍នេះ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងការប្រកួតយប់មិញ កីឡាករប្រេស៊ីល Fabinho បានប្តូរតួនាទីមកជាខ្សែ ការពារកណ្តាលចាប់ដៃគួគ្នាជាមួយនឹងកីឡាករ van Dijk ជំនួសឲ្យខ្សែបម្រើការពារ ដែលគាត់តែងតែលេងវិញ។ កីឡាករខ្សែការពារដល់ទៅ២រូប ដែលបានទទួលរងរបួស និងអវត្តមានក្នុងការ ប្រកួតយប់មិញនេះគឺកីឡាករ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានទទូចដល់សហរដ្ឋអាមេរិក ឱ្យវិលត្រឡប់ទៅសហគមន៍ ពិភពលោកវិញ ហើយបំពេញភារកិច្ចរបស់ខ្លួន និងគោរពច្បាប់អន្ដរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ។ ក្នុងសន្និសិតកាសែត ប្រចាំសប្តាហ៍ របស់លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ភ្នាក់ងារសុខភាព សាធារណៈ នៃប្រទេសបារាំង នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាតួលេខឆ្លងវិរុសកូវីដ១៩ ក្នងរយៈពេល២៤ម៉ោងចុងក្រោយ នៅទូទាំងប្រទេសបានកើនឡើង ទៅដល់១៣៤៩៨នាក់។ សេចក្តីប្រកាសដដែល បានអះអាងទៀតថា ចំនួនឆ្លងប្រចាំថ្ងៃមួយនេះ គឺជាចំនួនឆ្លងដ៏ខ្ពស់ មិនធ្លាប់មាន ដោយករណីឆ្លងខ្លាំងបំផុត កាលពីមុននេះមួយថ្ងៃ គឺថ្ងៃសុក្រមានត្រឹមតែ១៣១២៥នាក់ ដែលវាបានធ្វើឲ្យចំនួនឆ្លង សរុននៅក្នុងប្រទេសមានទៅដល់៤៤២១៩៤នាក់ ។...
សេអ៊ូល៖ មន្ដ្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញឈ្មោះ បានលើកឡើបថា ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងបានបន្តកិច្ចសហប្រតិបត្តិការមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងគម្រោងមួយ ដែលរួមមានការផ្ទេរផ្នែកសំខាន់ៗ។ មន្ត្រីរូបនេះមិន បានផ្តល់ភស្តុតាងលម្អិត ស្តីពីការងាររួមគ្នានោះទេ ប៉ុន្តែការកត់សម្គាល់នេះ បានពង្រឹងការរំពឹងទុក លើសកម្មភាពរីកសាយ អាវុធរបស់កូរ៉េខាងជើង ចំពេលមានវិបត្តិសេដ្ឋកិច្ច កើតចេញពីទណ្ឌកម្មអន្តរជាតិ។ មន្ត្រីនោះត្រូវបានគេដកស្រង់សំដី នៅក្នុងរបាយការណ៍ កាលពីថ្ងៃអាទិត្យថា “ អ៊ីរ៉ង់ និងកូរ៉េខាងជើង...
អតីតកីឡាករ ខ្សែការពារឆ្នើម របស់ក្លឹបបិសាចក្រហម Man United គឺលោក Gary Neville នៅថ្ងៃនេះបានធ្វើការព្រមានថា ក្លឹបពេលនេះចាំបាច់ត្រូវការកីឡាករខ្សែការពារកណ្តាលម្នាក់ ហើយគឺចាំបាច់ជាងអ្វី ដែលក្លឹបចង់បាន Jadon Sancho ទៅទៀត។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែល Man United បានបរាជ័យយ៉ាងធ្ងន់ធ្ងរ...
អង់គ្លេស៖ប្រព័ន្ធព្យាករណ៍ព្យុះព្រះអាទិត្យ ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រពលរដ្ឋអាចជួយការពារការបំផ្លាញផ្កាយរណប និងបណ្តាញអគ្គិសនី និងការពារអវកាសយានិកពីវិទ្យុសកម្ម គ្រោះថ្នាក់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញរូបវិទ្យាសិក្សាពីការជំនួយដើម្បីវិភាគ ដែលហៅថា ការច្រានអង្គធាតុច្រករបៀង (CMEs) នៃការបណ្តេញចេញភាគល្អិតដែលមានថាមពល និងដែនម៉ាញេទិកពីព្រះអាទិត្យ។ នៅពេលពួកគេទៅដល់ផែនដីក្នុងរយៈពេល១៥ ម៉ោងតែប៉ុណ្ណោះ CMEs មានសក្តានុពល ក្នុងការបំផ្លាញឧបករណ៍អគ្គិសនីពីការវិលជុំវិញផ្កាយរណប រហូតដល់បណ្តាញថាមពលផ្អែកលើដី។ ព្យុះព្រះអាទិត្យមួយកើតកាលឆ្នាំ ១៨៥៩ ហើយព្រឹត្តិការណ៍ Carringtonបង្កឲ្យមានចរន្តបែបនេះ...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គ្រោងនឹងបន្ថែម កម្មវិធីស្វែងរកតន្ត្រី លើមជ្ឈមណ្ឌលបញ្ជា iPhone “iPhone Control Center” នៃប្រព័ន្ធប្រតិបត្តិការ iOS 14.2 មានភាពកាន់តែងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណបទចម្រៀង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ចេញនូវបេតា នៃប្រព័ន្ធប្រតិបត្តិការ iOS 14.2...
អាមេរិក៖ ការសិក្សាមួយ បានរកឃើញថា នៅពេលដែលកូនៗ ទទួលបានផលដំណេកយ៉ាងស្កប់ស្កល់ ធ្វើឲ្យខួរក្បាលរបស់ពួកគេ មានការផ្លាស់ប្តូរភ្លាមៗ ពីការគាំទ្រដល់ការចងចាំ ការរៀនសូត្រទៅការថែរក្សា និងជួសជុលឡើងវិញ នូវចំណុចសំខាន់មួយចំនួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញអាមេរិក បានរកឃើញថា ការផ្លាស់ប្តូរមុខងារកើតឡើង នៅអាយុប្រហែល២ឆ្នាំកន្លះ ជាពេលវេលា ដែលការផ្លាស់ប្តូរខួរក្បាលធំៗជាច្រើន ត្រូវបានគេដឹងថា កើតឡើងពីមុន។ សត្វភាគច្រើនត្រូវការគេង...