កីឡា

Klopp សរសើរ Fabinho ខ្លាំងៗ ក្នុងការប្រកួតយប់មិញ

ជ័យជំនះ២ទល់នឹង០ នៅក្នុងទឹកដី Stamford Bridge បានធ្វើក្រុមរបស់លោក Klopp ទទួលបាន៣ពិន្ទបន្ថែមទៀតយ៉ាង
ងាយៗនៅសប្តាហ៍នេះ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងការប្រកួតយប់មិញ កីឡាករប្រេស៊ីល Fabinho បានប្តូរតួនាទីមកជាខ្សែ ការពារកណ្តាលចាប់ដៃគួគ្នា
ជាមួយនឹងកីឡាករ van Dijk ជំនួសឲ្យខ្សែបម្រើការពារ ដែលគាត់តែងតែលេងវិញ។

កីឡាករខ្សែការពារដល់ទៅ២រូប ដែលបានទទួលរងរបួស និងអវត្តមានក្នុងការ ប្រកួតយប់មិញនេះគឺកីឡាករ Joe Gomes និងកីឡាករ
Joel Matip ។

លោក Klopp បាននិយាយបែបនេះថា ប្រសិនបើ Mane មិនអាចរកបាន២គ្រាប់ទេ នោះកីឡាករ Fabinho គួរតែជាប់ឈ្មោះជាកីឡាករ
ល្អបំផុតសម្រាប់ការ ប្រកួតនេះជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top