កីឡា

សហព័ន្ធកីឡាតេក្វាន់ដូ ITF បើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” ៣០ រូប

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត “ក” “កីឡាតេក្វាន់ដូITF ” រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៦ ខែកញ្ញា ឆ្នាំ ២០២០ ដែលមានសិក្ខាកាម ចូលរួមសរុប ៣០ រូប មកពីតាមបណ្តាក្លិបចំនួន១១ នៅរាជធានី-ខេត្ត នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយនិងកីឡា ក្នុងពហុកីឡដ្ឋានជាតិ ក្រោមជំនួយថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិត ក “កីឡាតេក្វាន់ដូITF” ដែលប្រព្រឹត្តធ្វើ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីលោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា អនុប្រធានសហព័ន្ធកីឡាតេក្វាន់- ដូ អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាតេកវាន់ដូ ITF និងលោកអ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។

លោកអ៊ូ រតនា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអេស បានឲ្យដឹងថា សិក្ខាកាមចំនួ ន៣០នាក់ ដែលចូលរួមវគ្គបណ្តុះបណ្តា លស្តីពី “គ្រូបង្វឹកកម្រិត ក កីឡាតេក្វាន់ដូ” ដែលចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាថ្នាក់ដឹកនាំនិងមន្ត្រី នៃសហព័ន្ធកីឡាតេក្វាន់ និងមកពីតាមក្លិប នៅរាជធានីខេត្តចំ នួន១១ រួមមាន៖រាជធានីភ្នំពេញ០១នាក់ ខេត្តកណ្តាល០១នាក់ ខេត្តកំពង់ស្ពឺ ០៤នាក់ ខេត្តត្បូងឃ្មុំ០២នាក់ ខេត្តស្ទឹងត្រែង០២នាក់ ខេត្តពោធិសាត់០១នាក់ ខេត្តបាត់ដំបង ០២នាក់ ខេត្តតាកែវ០១នាក់ ខេត្តព្រៃវែង០២នាក់ ខេត្តបន្ទាយមាន ជ័យ០១នាក់ និងខេត្តប៉ៃលិន០២នាក់។

សម្រាប់កម្មវិធីវគ្គបណ្តុះបណ្តាល គឺ រំឭកអំពីកាយវិការ របស់អាជ្ញាកណ្តាលសិក្សាទ្រឹស្ដី នៅក្នុងថ្នាក់អំពីកាយវិការ របស់អាជ្ញាកណ្តាល វិញ្ញាសាប្រយុទ្ធ សិក្សាទ្រឹស្ដីនៅក្នុងថ្នាក់ អំពីកាយវិការរបស់អាជ្ញាកណ្តាល វិញ្ញាសាប្រយុទ្ធ សម្តែង ការអនុវត្តន៍ ជាមួយម៉ាស៊ីនផ្តល់ពិន្ទុ…ជាដើម។

លោកអ៊ូ រតនា បញ្ជាក់ឲ្យដឹងទៀតថា លោកគ្រូធំជនជាតិកូរ៉េ រី ឆុលណាំ ដែលជាគ្រូអន្តរជាតិ កម្រតិខ្សែក្រវ៉ាត់ខ្មៅ៨ជាន់ និងជាប្រធានបច្ចេកទេស កីឡាតេក្វាន់ដូប្រចាំទ្វីបអាស៊ី រួមជាមួយលោក បួនហ៊ុង សុធីយ៉ា ជាអគ្គលេខាធិការសហព័ន្ធ មាន កម្រិតខ្សែក្រវ៉ាត់ខ្មៅ៧ជាន់ ជាគ្រូឧទ្ទេសនៅក្នុងវគ្គនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top