កីឡា

Man United ពេលនេះត្រូវការ ខ្សែការពារ កណ្តាលជាង Sancho

អតីតកីឡាករ ខ្សែការពារឆ្នើម របស់ក្លឹបបិសាចក្រហម Man United គឺលោក Gary Neville នៅថ្ងៃនេះបានធ្វើការព្រមានថា ក្លឹបពេលនេះចាំបាច់ត្រូវការ
កីឡាករខ្សែការពារកណ្តាលម្នាក់ ហើយគឺចាំបាច់ជាងអ្វី ដែលក្លឹបចង់បាន Jadon Sancho ទៅទៀត។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែល Man United បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃ Crystal Palace ក្នុងទឹកដីខ្លួន
ឯងក្នុងលទ្ធផលដល់ ទៅ៣ទល់នឹង១នៃការប្រកួតដំបូង បើករដូវកាលថ្មី។

Neville បានបន្តយ៉ាងច្បាស់ៗបែបនេះទៀតថា Man United នឹងមិនអាចលើកពាន Premier League បានឡើយប្រសិនបើក្លឹបមានវត្តមានរបស់
Harry Maguire និង Victor Lindelof នៅក្នុងតំបន់ការពារកណ្តាលបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top