អតីតខ្សែប្រយុទ្ធបិសាចក្រហមលោក Dimitar Berbatov បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo មិនដែលផឹកទេក្នុងថ្ងៃបុណ្យ ដូចបុណ្យគ្រិស្តម៉ាស ហើយបើនិយាយរឿងហាត់វិញ ហាត់ដូចមានសង្គ្រាមអញ្ចឹង។ លោកបាននិយាយថា៖ ” ខ្ញុំមានសំណាងណាស់ ដែលបានលេងជាមួយ Ronaldo បានមួយរដូវកាលដែរ។ ពេលហាត់ គេហាត់ដូចមានសង្គ្រាម ហើយគេជាក្មេងល្អណាស់ សូម្បីតែគ្រិស្តម៉ាសក៏រក្សាបាននូវវិជ្ជាជីវៈរបស់គេបានដែរ ។...
ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ លើសពី២៩០.០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស មានរហូតដល់ជាង១៥,៤លាននាក់ហើយ ដែលចំនួនអ្នកស្លាប់នៅទូទាំង សហរដ្ឋអាមេរិក...
ជ័យជំនះទៅលើក្រុម Dundalk កាលពីយប់មិញ របស់កាំភ្លើងធំ Arsenal មានន័យថា ខ្លួនបានទទួលជ័យជំនះ ១០០ភាគរយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍ Europa Leauge។ លទ្ធផល៤ទល់នឹង២ បានធ្វើឲ្យក្រុម របស់លោក Arteta មានពិន្ទុពេញឈរ នៅកំពូលតារាងនៃគ្រុប B និងត្រូវឡើងទៅវគ្គ៣២ក្រុមចុងក្រោយនៃពានរង្វាន់ធំបំផុតទី២ របស់អ៊ឺរ៉ុបមួយនេះ។ ៤គ្រាប់...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសជប៉ុន បានសម្រេចចិត្ត មិនរាប់បញ្ចូលការចំណាយ នៅក្នុងថវិកាឆ្នាំ២០២១ ស្តីពីការធ្វើឱ្យប្រសើរ នូវយន្តហោះចម្បាំង F-15 ដើម្បីបំពាក់មីស៊ីល បើកបរចម្ងាយឆ្ងាយ ដើម្បីការពារ ខ្សែសង្វាក់កោះភាគនិរតីរបស់ខ្លួន ដោយសារតែការចំណាយ លើការហោះហើរ។ ការសម្រេចមិនសមស្រប តាមការស្នើសុំដំបូងចំនួន ២១,៣ ពាន់លានយ៉េន (២០៥ លានដុល្លារ)...
បរទេស៖ នៅថ្ងៃទី ៩ ខែធ្នូ ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីការពារវីរុសកូវីដ ១៩ ។ វ៉ាក់សាំងការពារវីរុស ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនរួមគ្នា គឺ Pfizer របស់អាមេរិក និង BioNTech របស់អាល្លឺម៉ង់ បានបង្ហាញប្រសិទ្ធភាព ៩៥...
អាល្លឺម៉ង់៖ ម៉ាស៊ីននាំសារ Enigma ឧបករណ៍អ៊ិនគ្រីប ដែលត្រូវបានប្រើប្រាស់ ដោយកងកម្លាំងណាស៊ី ដើម្បីផ្ញើសារសម្ងាត់ ទៅកាន់កងកម្លាំងអាល្លឺម៉ង់ ពាសពេញទ្វីបអឺរ៉ុប ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ត្រូវបានរកឃើញដោយចៃដន្យ នៅបាតសមុទ្រ Baltic នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកមុជទឹក បានរកឃើញឧបករណ៍នេះ នៅផ្នែកខាងក្រោមនៃតំបន់ Gelting ជាឆកសមុទ្រ នៅឆ្នេរសមុទ្រភាគខាងជើង...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ ចេញផ្សាយថា យោធារបស់អាមេរិកបានដាក់កម្រិត ប្រកាសព្រមានមួយ ទៅកាន់កងកម្លាំងរបស់ខ្លួន ដែលកំពុងមានវត្តមាន នៅក្នុងតំបន់មជ្ឈឹមបូព៌ាទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយប្រហារ ដែលអាចកើតមានឡើងពីសំណាក់ប្រទេសអ៊ីរ៉ង់។ មន្ត្រីយោធាអាមេរិក ដែលបានថ្លែងប្រាប់ ទៅកាន់អ្នកយកព័ត៌មានរបស់ POLITICO ថាមន្ទីរប៉ង់តាហ្គោន បានរកឃើញថា មានការរៀបចំរួចរាល់ នូវផែនការវាយប្រហារជាច្រើន ដែលបានធ្វើឡើង ដោយកងកម្លាំងរបស់អ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់...
អាមេរិក៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានអះអាងថា រូបចម្លាក់របស់ស្រ្តី Curvy ‘Venus’ ដែលមានអាយុកាល តាំងពីយុគសម័យទឹកកកអឺរ៉ុប បង្ហាញពីភាពមិនធម្មតា នៃភាពធាត់របស់ស្ត្រី ក្នុងចំណោមអ្នកប្រមាញ់ ដែលស្រែកឃ្លានបំផុត កាលពីសម័យនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបចម្លាក់ Venus ត្រូវបានឆ្លាក់តាំងពី ៣០.០០០ ឆ្នាំមុន បានធ្វើឲ្យអ្នកស្រាវជ្រាវ មានការចាប់អារម្មណ៍...
អង់គ្លេស៖ ក្រុមហ៊ុន DeepMind ដែលជាក្រុមហ៊ុន ស៊ើបការណ៍សិប្បនិម្មិតអង់គ្លេស (AI)ដ៏ធំបំផុត គ្រប់គ្រង ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Google បានដោះស្រាយអាថ៌កំបាំង មួយដែលមានភាពតឹងរ៉ឹងជាងគេ និងស្ថិតស្ថេរបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រព័ន្ធ AI របស់ក្រុមហ៊ុន AlphaFold បានបង្ក្រាបនូវអ្វីៗ ត្រូវបានគេស្គាល់ថា ជាបញ្ហាបត់ប្រូតេអ៊ីន...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមហ៊ុនផលិតឳសថសហរដ្ឋអាមេរិក Pfizer និងដៃគូរបស់អាល្លឺម៉ង់ BioNTech បានឲ្យដឹងកាលពីថ្ងៃពុធថា ឯកសារជាច្រើនដែលពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងកូវីដ១៩ មិនទាន់“ស្របតាមផ្លូវច្បាប់ពេញលេញ” ដោយសារតែមានការចូលលួច លើច្បាប់វេជ្ជសាស្ត្រសហភាពអឺរ៉ុប ។ ទីភ្នាក់ងារវេជ្ជាសាស្ត្រអឺរ៉ុប (EMA)ដែលជាអ្នកទទួលស្គាល់ផ្នែកវេជ្ជសាស្ត្រ និងវ៉ាក់សាំងសម្រាប់សហភាពអឺរ៉ុប...