ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានយោធារបស់ខ្លួន ពីការវាយប្រហារដោយអ៊ីរ៉ង់ នៅតំបន់មជ្ឈឹមបូព៌ា

បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ ចេញផ្សាយថា យោធារបស់អាមេរិកបានដាក់កម្រិត ប្រកាសព្រមានមួយ ទៅកាន់កងកម្លាំងរបស់ខ្លួន ដែលកំពុងមានវត្តមាន នៅក្នុងតំបន់មជ្ឈឹមបូព៌ាទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយប្រហារ ដែលអាចកើតមានឡើងពីសំណាក់
ប្រទេសអ៊ីរ៉ង់។

មន្ត្រីយោធាអាមេរិក ដែលបានថ្លែងប្រាប់ ទៅកាន់អ្នកយកព័ត៌មានរបស់ POLITICO ថាមន្ទីរប៉ង់តាហ្គោន បានរកឃើញថា មានការរៀបចំរួចរាល់ នូវផែនការវាយប្រហារជាច្រើន ដែលបានធ្វើឡើង ដោយកងកម្លាំងរបស់អ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់ សំដៅទៅលើកងទ័ពអាមេរិករបស់ខ្លួន។

កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះដែរ ប៉ង់តាហ្គោន ក៏បានប្រកាសប្រាប់ដែរថា ខ្លួនបានធ្វើការហោះហើរ B-52 ចំនួន២គ្រឿងរបស់ខ្លួន នៅពីលើទីតាំងមូលដ្ឋាន របស់ក្រុមប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅត្រង់តំបន់ Barksdale និងទៅដល់តំបន់មជ្ឈឹមបូព៌ាផង ដើម្បីអាចតាមឃ្លាំមើល ប្រសិនបើអ៊ីរ៉ង់នឹងត្រៀម ធ្វើការវាយប្រហារណាមួយ ដើម្បីសងសឹងជាមួយខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top