ជ័យជំនះទៅលើក្រុម Dundalk កាលពីយប់មិញ របស់កាំភ្លើងធំ Arsenal មានន័យថា ខ្លួនបានទទួលជ័យជំនះ ១០០ភាគរយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍ Europa Leauge។
លទ្ធផល៤ទល់នឹង២ បានធ្វើឲ្យក្រុម របស់លោក Arteta មានពិន្ទុពេញឈរ នៅកំពូលតារាងនៃគ្រុប B និងត្រូវឡើងទៅវគ្គ៣២ក្រុមចុងក្រោយនៃពានរង្វាន់ធំបំផុតទី២ របស់អ៊ឺរ៉ុបមួយនេះ។
៤គ្រាប់ ដែលធ្វើបានដោយកីឡាករ Nketiah ១គ្រាប់នៅនាទីទី១២កីឡាករ Elneny ១គ្រាប់នៅនាទីទី១៨ កីឡាករ Willock ១គ្រាប់នៅនាទីទី៦៧និង១គ្រាប់ចុងក្រោយ ដោយ Balogun នៅនាទីទី៨០៕
ប្រែសម្រួល៖ស៊ុនលី
