ឥណ្ឌា ៖ ការកើនឡើងកម្តៅ ពិភពលោកអាចបង្កឲ្យមហាសមុទ្រ ឥណ្ឌាសដូចសម័យបុរាណ El Niño ធ្វើឲ្យអាកាសធាតុដ៏អាក្រក់ ដែលនឹងបង្កឲ្យមាន ទឹកជំនន់បំផ្លិចបំផ្លាញ ព្យុះ និងគ្រោះរាំងស្ងួតនៅជុំវិញ ពិភពលោកត្រឹមឆ្នាំ២១០០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ El Niño គឺជាឈ្មោះ នៃបាតុភូតអាកាសធាតុ ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្នឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិក...
កូរ៉េខាងត្បូង៖ Samsung Pay កំពុងផ្លាស់ប្តូរពីស្មាតហ្វូនឲ្យស្ថិតលើដៃរបស់អតិថិជនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងចាប់ផ្តើមបង្កើតកាតឥណពន្ធ ដែលមានលក្ខណៈច្នៃប្រឌិតដើម្បីប្រកួតប្រជែង ជាមួយក្រុមហ៊ុនជើងខ្លាំង Apple របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ កាតយីហោនេះត្រូវបានគេនិយាយថា ត្រូវបានគាំទ្រដោយគណនេយ្យគ្រប់គ្រងសាច់ប្រាក់ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនហិរញ្ញវត្ថុផ្ទាល់ខ្លួន SoFi ។ ផលិតផលទាំង២នេះ នឹងត្រូវចេញលក់ជាលើកដំបូងនៅសហរដ្ឋអាមេរិក នារដូវក្តៅនេះ ប៉ុន្តែព័ត៌មានលម្អិតអំពីសេវាកម្មនឹងត្រូវបានចែកចាយ...
ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ពុយ វណ្ណៈ ក្លិបឃ្លាំងមឿង កីឡាបានបាត់បង់ឱកាសយ៉ាងធំ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TV5 Boxing Knock-Out Serie by K-Cement បន្ទាប់ពីអ្នកប្រដាល់រូបនេះ បរាជ័យក្រោមថ្វីដៃជើង របស់អ្នកប្រដាល់គុនខ្មែរស្រករក្រោយ សោម វិឆ័យ ក្លិបពន្លឺវិបុលទៅវិញ។ សម្រាប់ក្នុងជំនួប វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍TV5...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំ កិច្ចប្រជុំការងារប្រចាំខែ ជាមួយនាយកដ្ឋានកីឡាទាំង៤ ខណៈក្រសួង នឹងបង្កើតនាយកដ្ឋានកីឡា២ថែមទៀត ដើម្បីជំរុញការគ្រប់គ្រង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក ស សុខា បានមានប្រសាសន៍ថា នាយកដ្ឋានកីឡាទាំង៤ ត្រូវរក្សាអនាម័យគ្រប់ទីកន្លែង...
ប៉ារីស៖ ប្រធានគណៈកម្មាធិការ រៀបចំការប្រកួត បានឲ្យដឹងថា ថវិកាសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសបច្ចុប្បន្ន នៅតែមិនផ្លាស់ប្តូរ ទោះបីជាមានការរីករាលដាល នៃជំងឺឆ្លងក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Tony Estanguet បាននិយាយ នៅក្នុងសន្និសីទមួយថា គណៈកម្មាធិការរបស់លោក នឹងមិនឱនក្បាល ចំពោះការរិះគន់ពីខាងក្រៅ ដើម្បីផ្លាស់ប្តូរ DNA...
អាមេរិក៖ ក្រុមហ៊ុន Zoom បានទិញយក ក្រុមហ៊ុនសន្តិសុខ និងអ៊ិនគ្រីបមួយមាន ឈ្មោះថា Keybase ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាសន្តិសុខ លេចធ្លោរបស់ខ្លួន និងនាំមកនូវជំនាញដល់វេទិកា ដែលមានប្រជាប្រិយភាព កាន់តែខ្លាំងឡើងរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Keybase នឹងជួយដល់វេទិកាឃ្លីបវីដេអូ អនុវត្តការអ៊ិនគ្រីបដល់ចុង ត្រូវបានរចនាឡើង ដើម្បីការពារទិន្នន័យ និងភាពឯកជន...
Illinois ៖ ក្រុមហ៊ុនទទួលស្គាល់ផ្ទៃមុខ ដ៏ចម្រូងចម្រាស Clearview AI និយាយថា ខ្លួននឹងឈប់លក់បច្ចេកវិទ្យា ទៅឲ្យក្រុមហ៊ុនឯកជន បន្ទាប់ពីមានការខឹងសម្បាយ៉ាងខ្លាំង និងបណ្តឹងតវ៉ាគ្រប់សកម្មភាពបែបនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមឯកសារច្បាប់ ដែលបានរាយការណ៍ដំបូង ដោយ Buzzfeedថា ក្រុមហ៊ុនកំពុងបញ្ចប់កិច្ចសន្យា មិនទាក់ទងនឹងរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបណ្តឹងចំណាត់ថ្នាក់ និងការត្រួតពិនិត្យពីនិយតករ។ ឯកសាររបស់តុលាការបង្ហាញថា...
ក្រោយមានព័ត៌មានថាកីឡាករជាច្រើនហាក់ដូចជាបង្ហាញ ក្តីបារម្ភក្នុងការវិលត្រឡប់មកប្រកួតឡើងវិញសម្រាប់រដូវកាល ដែលនៅសេសសល់នោះ នៅថ្ងៃនេះPremier Leagueគឺនឹងត្រៀមប្រកាសប្រាប់ពួកគេទាំងអស់ថា ការមកហ្វឹកហាត់ គឺពិតជាមានសុវត្ថិភាពហើយវាល្អប្រសើរជាងការធ្វើដំណើរទៅកាន់ផ្សារ ទំនើបទៀតផង។ តាមផែនការកីឡាករទាំងអស់នឹងត្រូវកោះហៅ ឲ្យវិលត្រឡប់ចូលមកហ្វឹកហាត់វិញ នៅក្នុងសប្តាហ៍នេះហើយខណៈដែល ការប្រកួតជាផ្លូវការ នឹងធ្វើឡើងនាខែមិថុនាដោយមានកីឡាដ្ឋានមួយចំនួនប៉ុណ្ណោះ ដែលត្រូវប្រើប្រាស់រួមគ្នា។ គួរឲ្យដឹងដែរថាប៉ុន្មានមុននេះ មានការអះអាង កីឡាករល្បីៗរបស់អង់គ្លេស ប្រហែលជាច្រើនជាង៥០នាក់បានបង្ហាញជំហក្នុងការវិលត្រឡប់ ប្រកួតវិញដោយសារបារម្ភ ពីកូវីដ១៩នៅឡើយហើយក្នុងនោះកីឡាករAgueroបានប្រកាសចំៗ ថាមានកីឡាករច្រើនណាស់ដែលមិនចង់វិលត្រឡប់ប្រកួតវិញឡើយរហូតដល់វ៉ាក់សាំង អាចរកឃើញជាផ្លូវការ៕...
បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងលិខិតមួយផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ប្រាប់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើង ក្នុងសមត្ថភាពប្រឆាំងនឹងការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។ ទូរទស្សន៍រដ្ឋចិន តាមសេចក្តីរាយការណ៍ បានផ្សាយថា លោក ស៊ី ជីនពីង បានថ្លែងថា លោកមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង...
តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាល កំពុងស្វែងរកការដកបម្រាម ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន នៅក្នុង “តំបន់ជាច្រើនក្នុងចំណោមខេត្តចំនួន៣៤” ដែលមិនសូវរងគ្រោះខ្លាំងដោយការឆ្លងវីរុសកូរ៉ូណា នៅមុនពេលនៅទូទាំងប្រទេស...