កូរ៉េ៖ Jungkook សមាជិកក្រុមចម្រៀងល្បី BTS ត្រូវគេចាត់ជាតារា ក្នុងបេះដូងអ្នកគាំទ្រគ្រប់គ្នា ព្រោះតែមុខមាត់ និងរូបរាងដ៏សង្ហាររបស់គេ ហើយគ្រប់ស្ទីលតារារូបនេះ ត្រូវគេលើកឡើងថា សមឥតទាស់តែម្តង។ ទោះជា Jungkook មានរបៀបតុបតែងខ្លួនប្លែកៗរហូតពិតមែន តែអ្នកគាំទ្រជាច្រើន បាននិយាយដូចៗគ្នាថា មានម៉ូដសក់មួយ ដែលធ្វើអោយគ្រប់គ្នា លង់ស្នេហ៍ idol រូបនេះកាន់តែខ្លាំង នោះគឺម៉ូដសក់សើម...
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែមមាញឹកជាមួយនឹងការងារ សំខាន់ប្រចាំថ្ងៃទើបទៅផ្សារម្តងៗ ទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ដើម្បីសុខភាព! ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមាន ទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72% ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ! ឯនាយនៅជិតបង្កើយ…! សូមណែនាំទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin...
ក្រុងប៉េកាំង៖ក្រុមហ៊ុនចិន China Mobile ជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេមួយរបស់ ប្រទេសនេះនឹងមានស្ថានីយ5G ចំនួន ៣០០,០០០ នៅចុងឆ្នាំ២០២០ ហើយនឹងផ្តល់សេវាកម្មពាណិជ្ជកម្មចំនួន5G នៅគ្រប់ ទីក្រុងទាំងអស់លើសកម្រិតរដ្ឋបាលនៅក្នុងប្រទេស ក្នុងរយៈពេលមួយឆ្នាំយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ វាមានស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង៥០,០០០ ត្រូវបានប្រើប្រាស់ក្នុងឆ្នាំ ២០១៩ ហើយបានផ្តល់ សេវាកម្ម 5G...
ចិន៖បើយោងតាមទីភ្នាក់ងារ ចំណាត់ថ្នាក់ពិភពលោកចុងក្រោយរបស់ទីភ្នាក់ងារ Hurunបានប្រាប់ឲ្យដឹងថា ចំនួនមហាសេដ្ឋីនៅលើពិភពលោក បានកើនឡើងចំនួន ៣៤៦ នាក់ដែលឈានដល់កំណត់ត្រា សរុបចំនួន ២,៨១៦ នាក់ជាមួយនឹងទ្រព្យសម្បត្តិចំនួន ១១,២ ពាន់ពាន់លានដុល្លារ កើនឡើង ៦៦ ភាគរយបើប្រៀបធៀប ទៅនឹង ៥ ឆ្នាំមុនយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ ប្រទេសចិនមានមហាសេដ្ឋី ៧៩៩ នាក់ច្រើនជាងសហរដ្ឋអាមេរិក...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា ក្រសួងការបរទេសអេហ្ស៊ីប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីប ធ្វើការថ្កោលទោសយ៉ាងខ្លាំង ទៅលើការបាញ់គ្រាប់មីស៊ីលផ្លោងចំនួន០២គ្រាប់ ដែលបានបាញ់ដោយក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយ៉េមែន មកលើបណ្តាទីក្រុងមួយចំនួន របស់អារ៉ាប៊ីសាអូឌីត រួមមាន ក្រុងរីយាដ និងហ្សាហ្សង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “រដ្ឋាភិបាលអេហ្ស៊ីប និងជំហររបស់ពលរដ្ឋ ក្នុងស្មារតីស្មោះស្ម័គ្រជាមួយ...
តូក្យូ៖ ការពន្យារពេលដ៏គួរឲ្យភ្ញាក់ផ្អើល នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ដល់សណ្ឋាគារ និងឧស្សាហកម្មទេសចរណ៍ របស់ប្រទេសជប៉ុន ដែលកំពុងដំណើរការឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លង យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ សមាគមសណ្ឋាគារ និងយូរីខូនបាននិយាយ ប្រតិបត្តិករជាច្រើនបានឃើញការកក់ត្រូវបាន បំផ្លាញដោយវីរុសកូរ៉ូណា ដែលកំពុងជាប់នឹងក្តីសង្ឃឹមការប្រកួត នឹងជួយពួកគេឲ្យមានការថយចុះនូវការខាតបង់នៅឆ្នាំនេះ។ លោក Shigemi Sudo អគ្គលេខាធិការនៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា នេះគឺជាការតក់ស្លុតយ៉ាងខ្លាំងសម្រាប់យើង...
វ៉ាស៊ីនតោន៖ ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន និង ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារទៅកាន់ពិភពលោកក្នុងពេលដ៏ សំខាន់មួយ។ អ្នកជំនាញសហរដ្ឋអាមេរិក បានប្រាប់ស៊ិនហួ កាលពីថ្ងៃសៅរ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិកនិងចិន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងវីរុសកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរបសមេដឹកនាំទាំងពីរ...
តូក្យូ៖ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវបានពន្យារពេលប្រទេសជប៉ុន មើលទៅដូចជាវាមានផ្ទុក នូវមេរោគកូរ៉ូណា ទោះបីជាវារីករាលដាលនៅក្នុងប្រទេសជិតខាងក៏ដោយ ចំណែកការប្រកួតទាំងនេះត្រូវលើកដល់ឆ្នាំក្រោយករណីទីក្រុងតូក្យូ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ករណីនៅទីក្រុងតូក្យូមាន លក្ខណៈទូលំទូលាយ ហើយអភិបាលក្រុងកំពុងស្នើសុំ ឲ្យប្រជាជនស្នាក់នៅផ្ទះសូម្បីតែតម្រុយពីការចាក់សោរ ដែលអាចកើតមាន។ ការកើនឡើងនូវចំនួនករណីវីរុសនៅទីក្រុងតូក្យូ និងសកម្មភាពខ្លាំងក្លារបស់រដ្ឋាភិបាលភ្លាមៗ បន្ទាប់ពីការពន្យារពេលអូឡាំពិកបានធ្វើឲ្យមានសំណួរជាច្រើននៅក្នុងសភា និងក្នុងចំណោមប្រជាជនអំពីថា តើប្រទេសជប៉ុនបាន យល់ដឹងពីវិសាលភាពនៃការផ្ទុះឡើង និងការពន្យារពេលនៃការអនុវត្តវិធានការណ៍ឃ្លាតឆ្ងាយសង្គម នៅពេលប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី...
(ភ្នំពេញ) ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០៖ សូមរីករាយជាមួយ អតិថិជនដែលមាន សំណាងកាលពីសប្តាហ៍ទី 1!!! ហើយពេលនេះ អតិថិជនមហា សំណាងសប្តាហ៍ទី 2 ក៏ត្រូវបានបង្ហាញមុខដែរ ។ ដោយមានការចូលរួមចាប់ឆ្នោត ផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរ អតិថិជនដែលឈ្នះមហារង្វាន់...
ម៉ានីល៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះជម្លៀសក្រុមគ្រូពេទ្យ ០១គ្រឿង បានផ្ទុះឆេះ នៅក្នុងអំឡុងពេលហោះហើរ នៅរដ្ឋធានីរបស់ហ្វីលីពីន កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកដំណើរ អស់០៨នាក់ ក្នុងនោះរាប់ទាំង ជនជាតិអាមេរិកាំងម្នាក់ និងកាណាដា ម្នាក់ផងដែរ ។ ព្រលានយន្តហោះអន្តរជាតិ Ninoy Aquino (NAIA)បានឲ្យដឹងថា យន្តហោះ Lionair ជាម្ចាស់កម្មសិទ្ធិ...