ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានប្រគល់ជូននូវគ្រឿងបរិក្ខារ ការពារសុវត្ថិភាព ជូនដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជួយការពារបុគ្គលិក របស់នាយកដ្ឋាន ក្នុងអំឡុងពេលប្រតិបត្តិការ ការងាររបស់ខ្លួន។ គ្រឿងបរិក្ខាររួមមាន ដូចជាម៉ាសការពារចំនួន៥០០០ ទឹកលាងដៃសំលាប់មេរោគ ចំនួន៣០០ដប និងឧបករណ៍ វាស់កម្តៅចំនួន៣៥គ្រឿង ដែលបានបរិច្ចាគដោយផ្ទាល ពីសំណាក់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប។...
ប៉ាគីស្ថាន ៖ អ្នកបុរាណវិទ្យានៅប៉ាគីស្ថាន បានរកឃើញសាលប្រជុំជាមួយ ភ្លុកធំបំផុត នៅលើពិភពលោក ដែលបានបង្ហាញព៏ត៌មានលម្អិតថ្មីៗ អំពីតួនាទីសេដ្ឋកិច្ចដែលបានកាន់កាប់ ក្នុងសម័យបុរាណនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ សិក្ខាសាលានេះ ត្រូវបានគេរកឃើញនៅទីតាំងជីក ដ៏ល្បីមួយនៅ Bhanbhore ទីក្រុងកំពង់ផែបុរាណក្នុងខេត្ត Sindh គិតថា មានអាយុកាល ២១០០ ឆ្នាំ និងជាមជ្ឈមណ្ឌល...
វែល ៖ ក្រុមអ្នកស្រាវជ្រាវ បានប្រាប់ឲ្យដឹងថា តំនប់ព្រៃត្រូពិចអាម៉ាហ្សូន និងថ្មប៉ប្រះទឹកផ្កាថ្មការ៉ាបៀនអាច នឹងបាត់បង់ទាំងស្រុង ក្នុងរយៈពេល៥០ឆ្នាំខាងមុខ នៅពេលដែលការប្រែប្រួល អាកាសធាតុធ្វើឲ្យ ប្រព័ន្ធអេកូឡូស៊ីធំបំផុត របស់ពិភពលោក ស្ថិតនៅក្រោមភាពតានតឹងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Bangor ក្នុងប្រទេសវែលបានប្រើម៉ូ ដែលកុំព្យួទ័រដើម្បីរកឃើញថា ប្រព័ន្ធអេកូឡូស៊ីកំពុងបាត់បង់ ក្នុងអត្រាលឿនជាងការគិតដំបូង។...
បរទេស៖ទីបញ្ជាការកណ្ដាលរបស់ សហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា កងទ័ពសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ដែលបញ្ជូនទៅ តំបន់មជ្ឈិមបូព៌ា នឹងដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃ ដើម្បីចៀសវាង ការដាក់បន្ទុកមិនចាំបាច់ ទៅឲ្យអគារពេទ្យ ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាល បាននិយាយប្រាប់ដូច្នេះថា “ការដាក់ឲ្យនៅដាច់ដោយឡែកនេះ នឹងតម្រូវសម្រាប់បុគ្គលិកសេវាកម្មទាំងរបស់អាមេរិកនិងសម្ពន្ធមិត្ត មិនចំពោះថាពួកគេមកពីទីណានោះទេ ហើយយើងកំពុងតែធ្វើការងារជាមួយកងកម្លាំងចម្រុះទាំងអស់ ដើម្បីធានាឲ្យបានថា ការដាក់ឲ្យនៅដាច់ដោយឡែកនោះ ត្រូវបានធ្វើឡើង...
វូហាន៖ រថភ្លើងពិសេសបានដឹកពលករជាង ១.០០០ នាក់នៃក្រុមហ៊ុន ផលិតរថយន្តចិន Dongfeng Motor Corporation បានមកដល់ទីក្រុង វូហាន ហើយកាល ពីរសៀលថ្ងៃសៅរ៍ ទីកន្លែងដែលរងការវាយប្រហារ យ៉ាងខ្លាំងដោយ សារវីរុសកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គេបានសម្គាល់...
The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃអាទិត្យទី២២ ខែមិនានេះបានឲ្យដឹងថា អនុប្រធានក្លឹបលោក Ed Woodward ត្រូវបានគេដឹងថានឹងត្រៀមបើក កិច្ចពិភាក្សាគ្នា សាជាថ្មីជាមួយនឹងលោក Mino Raiola លើបញ្ហារបស់កីឡាករ Paul Pogba និងដើម្បីដំណើរការទៅមុខអំពីការសម្រេចចិត្តចុងក្រោយ។ ការពិភាក្សាគ្នាត្រវបានធ្វើឡើងជាច្រើនមកហើយ កាលពីរដូវកាលដោះដូរកីឡាករ លើកមុនដោយក្លឹបបិសាចក្រហម Man United មិនអាចទទួលយកគោលការណ៍...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបាញ់មីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយខ្លី ចំនួនពីរគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត ហើយនេះ គឺជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងដំណើរបាញ់តេស្តសាកល្បងអាវុធ ជាបន្តបន្ទាប់ របស់កូរ៉េខាងជើង នៅក្នុងខែនេះ។ អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង បាននិយាយប្រាប់ថា មីស៊ីលទាំងពីរគ្រាប់នោះ ត្រូវបានបាញ់ចេញ ពីតំបន់ស្ថិតនៅជិតក្រុង Sonchon ក្នុងខេត្ត...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍មកថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមាន បានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់ក្រុម G7 ដែលគ្រោងនឹងធ្វើឡើងនៅ Camp David នៅក្នុងខែមិថុនា នឹងត្រូវលុបចោលវិញ ដោយសារវីរុសកូរ៉ូណា ហើយបណ្តាមេដឹកនាំទាំងឡាយ នឹងជួបពិភាក្សាគ្នា ដោយធ្វើឡើងតាមរយៈ វីដេអូខន់ហ្វឺរ៉ែន...
បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារមួយ មុនពេលព្រឹកព្រលឹមកាលពីថ្ងៃសុក្រ នៅកន្លែងប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ បានសម្លាប់ទាហាន និងប៉ូលីសជាច្រើននាក់ នៅក្នុងខេត្ត ហ្សាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ អាជ្ញាធរបាននិយាយប្រាប់ឲ្យដឹងថា មនុស្សចំនួន២៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ ហើយមន្ត្រីស៊ើបអង្កេតបានជឿថា មានសមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានមួយចំនួន បានជួយក្នុងការវាយប្រហារ នៅឯអគារទីបញ្ជាការចម្រុះ របស់ប៉ូលីសនិងកងទ័ព...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងជើង នៅពេលថ្មីៗនេះ បាននិយាយថា ការជំរុញរបស់កូរ៉េខាងត្បូង ឲ្យចារឹតតំបន់ស គ្មានយោធាកូរ៉េ ជាបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាគំនិតចម្លែក ដោយបង្ហាញ ឲ្យឃើញពីការយល់ឃើញខុសគ្នា អំពីព្រំដែនដែលខ័ណ្ឌចែក កូរ៉េទាំងពីរ។ ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បាននិយាយថា ផែនការរបស់រដ្ឋបាល បេតិកភ័ណ្ឌវប្បធម៌ របស់ទីក្រុងសេអ៊ូល...