បរទេស ៖ ទូរទស្សន៍ CNN នៅថ្ងៃនេះ បានចេញផ្សាយថា ប្រធានផ្នែកកម្មវិធីស្បៀង អាហារពិភពលោក របស់អង្គការសហប្រជាជាតិ លោក Becky Anderson បាន ធ្វើការអំពាវនាវ សុំឲ្យក្រុមកំពូល មហាសេដ្ឋីមួយចំនួនតូច ក្នុងការចែករំលែកទ្រព្យសម្បត្តិមួយ ចំណែកតួច ណាមួយ សម្រាប់ដោះស្រាយបញ្ហា អត់ឃ្លាន របស់សកលលោក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស រុស្ស៊ី នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ដល់ប្រទេសជិតខាង របស់អាហ្វហ្គានីស្ថាន ឲ្យធ្វើការបដិសេធ មិនទទួលឲ្យមានវត្តមាន កងកម្លាំងយោធា របស់សហរដ្ឋអាមេរិក ឬក៏អង្គការណាតូ ក្រោយអាមេរិកនិងណាតូបានដកទ័ព ចេញពីប្រទេស អាហ្វហ្គានីស្ថាន ។ វិមានក្រឹមឡាំង នាពេលបច្ចុប្បន្ននេះ កំពុងតែមានក្តីព្រួយបារម្ភពីហានិភ័យ ដែលពួកសកម្មប្រយុទ្ធឥស្លាម...
តូក្យូ ៖ សហរដ្ឋអាមេរិក ចិន និងជប៉ុន បានជជែកគ្នា ពីបញ្ហាសន្តិសុខដែនសមុទ្រ នៅក្នុងកិច្ចប្រជុំកំពូល ក្នុងតំបន់កាលពីថ្ងៃពុធ ដោយប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានចូលរួមក្នុង កិច្ចប្រជុំតាមអ៊ីនធឺណិត ជាលើកដំបូងចាប់ តាំងពីមេដឹកនាំទាំងពីរ ឡើងកាន់តំណែង។ ការប្រមូលផ្តុំនិម្មិត...
តេអេរ៉ង់ ៖ អ្នកចរចានុយក្លេអ៊ែរ អ៊ីរ៉ង់ លោក Ali Bagheri Kani បានលើកឡើង ថា អ៊ីរ៉ង់បានយល់ព្រម បន្តកិច្ចចរចា ក្នុងគោលបំណង ស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នៅចុងខែវិច្ឆិកា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali...
ភ្នំពេញ៖ គម្រោងដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន ទើបបើកការដ្ឋានសាងសង់កាលពីខែកញ្ញាកន្លងទៅ ដែលស្ថិតលើផ្ទៃដីអភិវឌ្ឍន៍ជាង២៣ហិចតា ជាមួយនឹងគេហដ្ឋានសរុបជាង ៥០០ខ្នង បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ពេលនេះក្រុមហ៊ុនមានការផ្តល់ជូនយ៉ាងពិសេសសម្រាប់រាល់អតិថិជនទាំងអស់ដែលមានចំណាប់អារម្មណ៍ទៅលើភូមិគ្រឹះណាមួយរបស់គម្រោងដឹប៊ូតានិច ផាលេស ដោយបង់ត្រឹមតែ ០.៨% តែប៉ុណ្ណោះក្នុងមួយខែដោយពុំមានការប្រាក់ និងពុំចាំបាច់មានប្រាក់កក់។ គម្រោងដ៏ប្រណីតនេះរួមមានគេហដ្ឋានចំនួន៣ប្រភេទ រួមមាន៖ វីឡាទោល The Empress Lake...
បរាជ័យ ក្នុងលទ្ធផល ដល់ទៅ៥ទល់នឹង០ ទៅលើក្រុម Borussia Monchengladbach បានធ្វើឲ្យវាក្លាយ ទៅជាបរាជ័យ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ រយៈពេល៤៣ឆ្នាំ ចុងក្រោយ របស់ខ្លួនក្នុងការប្រកួតពានរង្វាន់ DFB-Pokal កាលពីយប់ថ្ងៃពុធម្សិលមិញ។ Monchenglabach អាចនាំមុខបានមុន១គ្រាប់ដំបូង តាំងតែពី៣នាទីដំបូង ហើយបន្តរកបាន២គ្រាប់ទៀត ក្នុងរយៈពេលត្រឹមតែ២១នាទី នៃការប្រកួតដែលធ្វើឲ្យចប់ ការប្រកួតត្រឹមវគ្គទី១...
The Teamtalk នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សបារាង PSG នៅពេលនេះក៏បានចូលរួម ក្នុងការប្រជែងយកតារឆ្នើម របស់ប្រេស៊ីល Raphinha ផងដែរពីអង់គ្លេស ជាមួយនឹងក្លឹបធំៗផ្សេងទៀត។ កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនឲ្យឈុតធំ របស់ប្រេស៊ីលជាលើកដំបូង កាលពីការប្រកួតចុងក្រោយ របស់ជម្រើសជាតិប្រេស៊ីល និងក៏បានមានឈ្មោះ នៅក្នុងបញ្ជីគ្រាប់បាល់ព្រមទាំងបោះបាល់ ឲ្យមិត្តរួមក្រុមចំនួន៤គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនទាំង៣ដង។ ក្រៅពីតែពី PSG...
សិង្ហបុរី៖ ករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់សិង្ហបុរី បានកើនឡើងលើសញ្ញាសម្គាល់ ចំនួន ៥០០០ករណី ជាលើកដំបូងជាមួយនឹងស្លាប់ ១០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ប្រភពព័ត៌មានពី ក្រសួងសុខាភិបាល (MOH) បានរាយការណ៍ពីករណីថ្មីចំនួន ៥៣២៣ករណី គិតត្រឹមថ្ងៃត្រង់ ខណៈដែលមនុស្ស ១០នាក់ទៀតបានស្លាប់ ដោយសារផលវិបាក ដោយសារវីរុសនេះ។ អ្នកស្លាប់មានអាយុចន្លោះពី ៥៤...
ដើម្បីអបអរដល់ព្រះរាជ្យពិធីបុណ្យអុំទូក ខាងមុខនេះ ស៊ុនស៊ីម៉ិចកូ បានរៀបចំនូវព្រឹត្តិការណ៍លក់ប្រូម៉ូសិន ដ៏ធំប្រចាំឆ្នាំ លក់លាងឃ្លាំង ដែលផ្តល់ជូនអតិថិជននូវការតម្លៃពិសេសពិតៗ លក់ក្នុងតម្លៃដើម និងលក់ខាតក៏មាន កុំអោយឱកាសដ៏ពិសេសនេះកន្លងហួសអោយសោះ តម្លៃពិសេសគឺមានចំនួនកំណត់ មកមុនបានមុន។ ទន្ទឹមនឹងនោះ យើងក៏មានការបង់រំលួសដោយឥតការប្រាក់ផងដែរ សម្រាប់ការបង់រយៈពេល៦ខែ គ្រប់គ្រឿងអេឡិចត្រូនិចនៅ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ។ ស៊ុនស៊ីម៉ិចកូ បង្កភាពងាយស្រួលជាច្រើនដល់អតិថិជន ,ទីតាំងធំទូលាយ មានផលិតផលជាច្រើនជម្រើសសម្រាប់អតិថិជន ,បុគ្គលិករួសរាយរាក់ទាក់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានមានប្រសាសន៍នៅថ្ងៃពុធនេះថា កោះតៃវ់ាន់ចាំបាត់ត្រូវតែ ធ្វើការពង្រឹងកិច្ចការពារខ្លួន និងដោយមានសម្ពន្ធមិត្តការទូត ត្រឹមតែ១៥ប្រទេស នៅក្នុងពិភពលោកនោះ ត្រូវតែស្វែងរកមិត្ត លើឆាកអន្តរជាតិបន្ថែមទៀត ស្របពេលដែលខ្លួនប្រឈមមុខ នឹងសម្ពាធពីប្រទេសចិន។ ភាពតានតឹងរវាងកោះតៃវ៉ាន់ និងប្រទេសចិនដែលអះអាងកម្មសិទ្ធិ លើកោះកាន់លទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីខ្លួននោះ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានកើនកម្តៅខ្លាំងឡើង ស្របពេលដែលទីក្រុងប៉េកាំង...