សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា ប្រទេសចិន បានអនុម័តច្បាប់អប់រំមួយ ដែលព្យាយាមកាត់បន្ថយ “សម្ពាធទ្វេ” នៃកិច្ចការផ្ទះ និងការបង្រៀនក្រៅម៉ោង នៅក្នុងមុខវិជ្ជាស្នូល ។ ក្រុងប៉េកាំង បានអនុវត្តដែលមានការអះអាងបន្ថែមទៀតនៅឆ្នាំនេះ ចាប់ពីការទប់ស្កាត់ការញៀនរបស់ក្មេងៗទៅនឹងហ្គេមអនឡាញ ដែលចាត់ទុកថា ជាទម្រង់នៃ “អាភៀនសណ្តំវិញ្ញាណ”...
បើទោះជាចាញ់ក្រុម Liverpool ដល់ទៅ ០-៥ មែន ប៉ុន្តែលោក Ole Gunnar Solskjaer បញ្ជាក់ថាលោកមិនបោះបង់ ឬចាកចេញពីតំណែងអ្នកចាត់ការ ក្រុមបិសាចក្រហម Manchester United ឡើយ។ នៅយប់មិញនេះ ជំនួបពណ៌ក្រហម នៅអង់គ្លេសក្នុងកីឡដ្ឋាន Old Trafford បានបញ្ចប់ទៅដោយលទ្ធផល Man...
សិង្ហបុរី គឺជាប្រទេសកោះដ៏តូចមួយ ពោលគឺតូចជាងទីក្រុងធំៗជាច្រើន នៅក្នុងពិភពលោកទៅទៀត ប៉ុន្តែទីក្រុងមួយនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំ នៅលើឆាកន្តរជាតិ ដោយសារតែលក្ខខណៈពិសេស ប្លែកពីគេមួយចំនួន។ ខាងក្រោមនេះ គឺជារឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍បំផុត ទាំង៧នៅសិង្ហបុរី៖ ១. ប្រមូលផ្តុំដោយសួន និងទេសភាពបៃតងនៅកណ្តាលទីក្រុង សិង្ហបុរី មានភាពល្បីល្បាញ និងត្រូវបានគេចាត់ទុកថា ជាទីក្រុងសួនច្បារ ខណៈដែលសួនច្បារទាំងនោះ ត្រូវបានរៀបចំយ៉ាងល្អនៅទីសាធារណៈ និងសូម្បីតែនៅតាមផ្លូវនានា។...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា កាលពីថ្ងៃអាទិត្យម្សិលមិញ គ្រោះរញ្ជួយដីមួយកម្រិត៦,៥រ៉ិចទ័រ អង្រួននៅលើដែនដី ភាគឦសាន នៃកោះតៃវ៉ាន់ អ្នកស្រុកបានរាយការណ៍ថា មានការរញ្ជួយដ៏ខ្លាំងកើតឡើង នៅរដ្ឋធានីតៃប៉ិ ។ យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ ពីការខូចខាតទ្រង់ទ្រាយធំនោះទេ ។ ការិយាល័យតាមដានអាកាសធាតុ...
នៅសប្តាហ៍នេះតារាឆ្នើមវ័យចំណាស់ Cristiano Ronaldo បានធ្វើការឆ្លើយតបយ៉ាងខ្លាំង ទៅលើក្រុមអ្នករិះគន់ មកលើរូបគាត់ថា មិនបានប្រឹងប្រែងអស់លទ្ធភាព ជាពិសេសសមត្ថភាព ក្នុងការជួយដល់តំបន់ការពារ ឬDefending ។ កីឡាករផ្ទាល់បានឆ្លើយតបថា ពាក្យរិះគន់ទាំងនោះ មិនបានធ្វើឲ្យគាត់ខ្វាយខ្វល់ខ្លាំងនោះទេ ពីព្រោះថាអ្វីដែលគាត់មកទីនេះ គឺដើម្បីតែឈ្នះ និងការលើកពានជូនក្រុមប៉ុណ្ណោះ ហើយទោះបីជាយ៉ាងណាក្តី ជំនាញការពារក៏គាត់ នៅតែប្រឹងហ្វឹកហាត់ផងដែរ។ CR7 បាននិយាយបែបនេះថា៖...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹប FC Dallas នៅលីគកំពូលអាមេរិកពេលនេះ កំពុងចាប់ផ្តើមមានទីផ្សារខ្លាំងមែនទែន ជាពិសេសសម្រាប់ក្លឹបនៅអង់គ្លេស។ កីឡាករ Ricardo Pepi ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថា នឹងអាចមានតម្លៃខ្លួន ប្រមាណជា១០លានផោននោះ កំពុងទាក់ចិត្តខ្លាំងពីសំណាក់ក្លឹប នៅអង់គ្លេសដូចជាហង្សក្រហម Liverpool និងបិសាចក្រហម Man UTD ផងដែរ។...
កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ នាង Seolhyun ដែលជាតារាចម្រៀងសមាជិកក្រុម AOA បានបង្ហាញវីដេអូមួយ នៅលើ YouTube ផ្ទាល់ខ្លួនរបស់នាង ដោយនាង Seolhyun បានបង្ហាញ vlog ពីអារម្មណ៍ នៃផលប៉ះពាល់របស់នាង បន្ទាប់ពីចាក់វ៉ាក់សាំង COVID-19 លើកទី២...
តារាឆ្នើមអេហ្ស៊ីបកីឡាករ Mo Salah យប់មិញនេះ បានបំពេញទំរង់យ៉ាងល្អឥតខ្ជោះ ក្នុងការប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះ បិសាចក្រហម Man UTD ដោយអាចរកបានដល់ទៅ ៥គ្រាប់ មិនឲ្យតដៃរួចឡើយ ដល់ចប់ការប្រកួត។ Salah អាចស៊ុតបានដល់ទៅ៣គ្រាប់ម្នាក់ឯង ហើយព្រមទាំងបានបំបែកកំណត់ត្រាចាស់ របស់កីឡាករ Didier Drogba ផងដែរជាកីឡាករអាហ្វ្រិក ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ...
ភ្នំពេញៈ ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែកការពារនិង អភិវឌ្ឍមាតុភូមិ។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃទំនិញឬសេវា ហើយអ្នកជាប់ពន្ធគឺជា អ្នកប្រើប្រាស់ចុងក្រោយ។ ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់ កំណត់ដោយផ្ទាល់ ឬតាមភ្នាក់ងារពន្ធដារ។ ដោយឡែក “អាករ”...
ការផឹកគ្រឿងស្រវឹង ហួសហេតុមានន័យថា បំផ្លាញសុខភាព ឬជាទំលាប់នៃការផឹកស្រា ប្រកបដោយគ្រោះ ថ្នាក់ ដូចជាផឹករាលថ្ងៃ ឬផឹកម្តងៗច្រើនពេក ។ ការផឹកស្រាច្រើនហួសហេតុ អាចមានបញ្ហាដល់ទំនាក់ ទំនង បាត់បង់ការងារ និងល្មើសច្បាប់ដូចជាស្រវឹង នៅពេលបើកបរជាដើម ។ ប្រសិនបើអ្នកនៅបន្ត ផឹកស្រាកាន់តែច្រើនទៀត វានឹងនាំអោយអ្នកក្លាយជា មនុស្សខ្វះស្រាមិនបាន ឬមនុស្សប្រមឹក ។...