កីឡា

CR7៖ ខ្ញុំនឹងបិទមាត់អ្នករិះគន់ ហើយបន្តលើកពានបន្ថែមទៀត

នៅសប្តាហ៍នេះតារាឆ្នើមវ័យចំណាស់ Cristiano Ronaldo បានធ្វើការឆ្លើយតបយ៉ាងខ្លាំង ទៅលើក្រុមអ្នករិះគន់ មកលើរូបគាត់ថា មិនបានប្រឹងប្រែងអស់លទ្ធភាព ជាពិសេសសមត្ថភាព ក្នុងការជួយដល់តំបន់ការពារ ឬDefending ។

កីឡាករផ្ទាល់បានឆ្លើយតបថា ពាក្យរិះគន់ទាំងនោះ មិនបានធ្វើឲ្យគាត់ខ្វាយខ្វល់ខ្លាំងនោះទេ ពីព្រោះថាអ្វីដែលគាត់មកទីនេះ គឺដើម្បីតែឈ្នះ និងការលើកពានជូនក្រុមប៉ុណ្ណោះ ហើយទោះបីជាយ៉ាងណាក្តី ជំនាញការពារក៏គាត់ នៅតែប្រឹងហ្វឹកហាត់ផងដែរ។

CR7 បាននិយាយបែបនេះថា៖ ខ្ញុំដឹងនៅពេលណាដែលក្រុមត្រូវការខ្ញុំ ដើម្បីជួយក្នុងតំបន់ការពារ ប៉ុន្តែតួនាទីរបស់ខ្ញុំ គឺមកទីនេះដើម្បីយកជ័យជំនះ និងស៊ុតគ្រាប់បាល់ ប៉ុន្តែការការពារនៅតែជាផ្នែកមួយ នៃការងាររបស់ខ្ញុំ។ ការរិះគន់ជាផ្នែកមួយ នៃអាជីវកម្មមួយនេះ ប៉ុន្តែខ្ញុំមិនខ្វល់ទេពីព្រោះក្នុងវ័យ៣៦ឆ្នាំនេះ ខ្ញុំធ្លាប់បិទមាត់អ្នករិះគន់ មិនតិចនោះទេ ហើយក៏បានលើកពានរង្វាន់ជាច្រើនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top