កីឡា

Liverpool និង Man UTD ប្រជែងគ្នា យកកីឡាករម្នាក់ មកពីលីគអាមេរិក

The Goal នៅថ្ងៃនេះបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹប FC Dallas នៅលីគកំពូលអាមេរិកពេលនេះ កំពុងចាប់ផ្តើមមានទីផ្សារខ្លាំងមែនទែន ជាពិសេសសម្រាប់ក្លឹបនៅអង់គ្លេស។

កីឡាករ Ricardo Pepi ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថា នឹងអាចមានតម្លៃខ្លួន ប្រមាណជា១០លានផោននោះ កំពុងទាក់ចិត្តខ្លាំងពីសំណាក់ក្លឹប នៅអង់គ្លេសដូចជាហង្សក្រហម Liverpool និងបិសាចក្រហម Man UTD ផងដែរ។

គួរឲ្យដឹងដែរថា Pepi វ័យ១៨ឆ្នាំបច្ចុប្បន្នកំពុងលេងឲ្យ FC Dallas ក្នុងតំណែងជាខ្សែប្រយុទ្ធជួរមុខ ជនជាតិដើមអាមេរិក មានកំពស់១,៨៥ម៉ែត្រ ហើយចុងក្រោយនេះបង្ហាញខ្លួន ឲ្យជម្រើសជាតិ បាន៤ដង វគ្គជម្រុះ World Cup រកបាន៣គ្រាប់រួចមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top