បរទេស ៖ នៅមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានក្រុមប្រឹក្សា អឺរ៉ុប លោក Charles Michel បានធ្វើការរិះគន់ ចំពោះកិច្ចព្រមព្រៀង អាមេរិក-អង់គ្លេស ផ្តល់ឲ្យអូស្ត្រាលី នូវបច្ចេកវិទ្យានាវាមុជទឹក ដោយនិយាយថា មានការខ្វះខាតតម្លាភាព និង ភាពស្មោះត្រង់ជាក់ស្តែង ។ យោងតាមសេចក្តី រាយការណ៍មួយ...
ក្លឹបយក្សអ៊ីតាលី AC Milan ត្រូវបានសារព័ត៌មាន បរទេស ជាច្រើនបានចេញផ្សាយថា គឺបានឈានទៅដល់ការពិភាក្សា ដំណាក់កាលមួយទៀត ហើយក្រោយការពិភាក្សាគ្នា ជាច្រើន លើកជាមួយនឹង Real Madrid ក្នុងការដោះដូរកីឡាករ Isco នាពេលខាងមុខ។ កីឡាករអេស្បាញវ័យ២៩ឆ្នាំរូបនេះ បានបានបង្ហាញខ្លួនឲ្យ Real Madrid ត្រឹមតែ២ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះហើយថែមទាំង...
វ៉ាន់ឃូវ័រ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ថា លោកស្រី Meng Wanzhou នាយកប្រតិបត្តិ ទូរគមនាគមន៍ចិន ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ បន្ទាប់ពីការឃុំខ្លួនក្នុងផ្ទះ រយៈពេល៣ឆ្នាំ នៅក្នុងប្រទេសកាណាដា ក្រោយពីមានកិច្ច ព្រមព្រៀង ជាមួយក្រសួងយុត្តិធម៌អាមេរិក ដើម្បីព្យួរការចោទប្រកាន់ពីបទឆបោក...
ភ្នំពេញ៖ ក្រោយពីបានកសាង ប្រជាប្រិយភាពជោគជ័យ នៅក្នុងសង្គមសិល្បៈអស់ រយៈពេលជិត ៤ ឆ្នាំរួចមក ស្រាប់តែកាលពីវេលា ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ចែឡេង បានសម្រេចចិត្តចូលរោងការ ដែលរៀបចំឡើង ជាលក្ខណៈគ្រួសារ តិចតួចមួយមាន តែវត្តមានសាច់ញាតិ ចាស់ទុំទាំងសងខាងប៉ុណ្ណោះ ដែលចូលរួម...
ម៉ារ៉ុក ៖ អ្នកស្រាវជ្រាវ បាន និយាយថា ហ្វូស៊ីលដែលមានពាសដែក ដ៏ចម្លែកមួយត្រូវ បានរកឃើញ នៅប្រទេសម៉ារ៉ុក ជាកម្មសិទ្ធិ របស់សត្វដាយណូស័រ ប្រភេទថ្មីគឺសត្វដាយណូស័រឌីណូម៉ីត មួយដោយមានលក្ខណៈខុស ពីអ្វីទាំងអស់ នៅក្នុងនគរសត្វ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលី ។ ហ្វូស៊ីលបង្ហាញពីការកើនឡើងជាបន្តបន្ទាប់ត្រូវបានគេភ្ជាប់ទៅនឹង ឆ្អឹងជំនីរបស់សត្វ ដែលវាមិនធម្មតាសម្រាប់ Ankylosaurs...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៦៥០ ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៨៤,៥១០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៣៦៩ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៧៧ករណី នៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ៤ ករណីត្រូវបាននាំចូល។ បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩...
តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ឲ្យដឹងថាការចរចា ដើម្បីស្តាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមដ៏ទូលំទូលាយ (JCPOA) គួរតែមានផលិតភាព និងផ្លែផ្កា។ ការធ្វើសុន្ទរកថា នៅខាងក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Amir Abdollahian បានលើកឡើងថា...
ក្រោយការវិលត្រឡប់ដ៏ភ្ញាក់ផ្អើល មកកាន់ទឹកដី Old Trafford វិញហើយនោះកីឡាករចំណាស់ Cristiano Ronaldo ចូលលេងបីប្រកួតដំបូងក៏អាចរកគ្រាប់បាល់បានទាំង៣ប្រកួត ធ្វើឲ្យអ្នកគាំទ្រកាន់តែអស្ចារ្យ ចំពោះវត្តមានរបស់គាត់។ នៅសប្តាហ៍នេះគ្រូបង្វឹកបិសាចក្រហម Man UTD លោក Ole Solskjaer បានធ្វើការអះអាងនិងជឿជាក់ថា Ronaldo នឹងអាចបន្តលេងក្នុងការប្រកួតអាជីពបែបនេះ រយៈពេលយូរបន្ថែមទៀត ពោលគឺរហូតដល់អាយុខ្ទង់ ៤០ឆ្នាំជាមិនខាន។...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប៉ូលិសតួកគី បានរឹបអូសផលិតផលវេជ្ជសាស្ត្រក្លែងក្លាយមួយចំនួនធំ បូករួមទាំងថ្នាំគ្រាប់កូវីដ-១៩ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំរបស់ប្រទេសតួកគី ។ យោងតាមសារព័ត៌មាន Cumhuriyet daily បានឱ្យដឹងថា ដោយផ្អែកលើតម្រុយបានឲ្យដឹងថា ថ្នាំកូវីដ-១៩ ក្លែងក្លាយមួយចំនួននឹងត្រូវបានដាក់លក់នៅលើទីផ្សារ ។ ស្នងការប៉ូលិសនៅក្រុងអ៊ីស្តង់ប៊ុល...
ថ្មីៗនេះពិធីការនីរាងស្រឡូនល្បីឈ្មោះ ជីមមី ទម្លាយអតីតកាលជូចត់ ក្រោយខកបំណងធ្លោយឱ្យ ឱកាសការងារធ្លាក់ដល់ដី ក្រោយក្រុមហ៊ុនបដិសេធចំៗ។ ប៉ុន្មានឆ្នាំចុងក្រោយនេះពិធីការនី និយាយបាន៤ភាសាកញ្ញា ជីមមី សាងប្រជាប្រិយភាពល្បីល្បាញ តាមរយៈអាជីពពូកែវោហាស័ព្ទ របស់បូកផ្សំជាមួយរូបសម្បត្តិរបស់នាង កាន់តែធ្វើឱ្យនាងលេចធ្លោក្នុងវិស័យសិល្បៈ។ ក្រោយជោគជ័យផ្ទួនៗ ជីមមី ទើបដាច់ចិត្តទម្លាយថា កាលមុនចូលសិល្បៈកម្ពុជានាងធ្លាប់ ជាបវរកញ្ញាប្រទេសថៃ។ តារាស្រីបានគាស់កកាយថា កាលនាងរស់នៅទីនោះ នាង ធ្លាប់ដាក់ពាក្យបំណង ចូលបម្រើការជានារីអាកាសចរណ៍ ដោយផ្អែកលើសមត្ថភាពចំណេះដឹងខ្ពង់ខ្ពស់ និយាយបាន៤ភាសា។...