តូក្យូ៖ សកម្មភាពចុងក្រោយ នៃការពន្យារពេលព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលមានរយៈពេលជិត ៨ ឆ្នាំមកហើយនៅថ្ងៃបន្ទាប់ពី រដ្ឋធានីរបស់ប្រទេសជប៉ុន ទទួលបានការប្រកួតកីឡា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិក បានបញ្ចប់រយៈពេល ១៣ ថ្ងៃនៅក្នុងពិធីមួយមានពណ៌ ដូចសៀកនៅពហុកីឡដ្ឋានជាតិ ដែលគ្រប់គ្រងដោយរាជទាយាទ Akishino ដែលជាប្អូនប្រុសរបស់ព្រះចៅអធិរាជ Naruhito...
កីឡាករ Romeo ដែលត្រូវជាកូនប្រុសទី២ របស់អតីតកីឡាករ David Beckham ទើបតែត្រូវបានប្រកាស ជាផ្លូវការម្សិលមិញថា នឹងត្រូវចូលរួមបាល់ទាត់ អាជីពជាមួយនឹងក្លឹប Lauderdale CF ដែលជាក្លឹបលេងនៅលីគទី២ របស់អាមេរិក ស្ថិតនៅក្នុងរដ្ឋ Florida។ ក្លឹបនេះផងដែរក៏ត្រូវបាន គេស្គាល់ដែរថា ជាក្លឹបសម្រាប់ប្រើប្រាស់ ជាក្រុមបម្រុងឲ្យក្លឹបរបស់លោក David Beckham...
ឡុងដ៌៖ មនុស្សចំនួន ៣៧,០១១ នាក់ផ្សេងទៀត នៅក្នុងប្រទេសអង់គ្លេស បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៦,៩៧៨,១២៦ នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ទាក់ទងនឹង មេរោគឆ្លងនេះចំនួន ៦៨នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទង នឹងមេរោគឆ្លងនៅចក្រភព អង់គ្លេសឥឡូវនេះមានចំនួន ១៣៣,២២៩នាក់ តួលេខទាំងនេះ...
អាមេរិក៖ ក្រុមហ៊ុន Apple កំពុងពន្យាពេល ផែនការស្កេនទូរស័ព្ទ iPhone នៅសហរដ្ឋអាមេរិកដើម្បី រកមើលរូបភាពនៃការ រំលោភបំពានផ្លូវភេទលើកុមារ បន្ទាប់ពីមានការតវ៉ាពីអ្នកជំនាញ ផ្នែកសន្តិសុខនិងឯកជនបានព្រមានថា បច្ចេកវិទ្យានេះអាចត្រូវបាន កេងប្រវ័ញ្ចសម្រាប់គោលបំណង ឃ្លាំមើលផ្សេងទៀតដោយពួក Hacker និងរដ្ឋាភិបាលដែលរំលោភបំពាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការពន្យារពេលនេះកើតឡើង មួយខែបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញថា...
ការប្រកួតរវាងក្រុមប្រេស៊ីល និងអាហ្សង់ទីនត្រូវបានផ្អាកសិន ហើយបន្ទាប់ពីក្រុមសុខាភិបាលប្រេស៊ីល រកឃើញថាកីឡាករអាហ្សង់ទីន ៤នាក់ដែលមកពីអង់គ្លេស មិនបានធ្វើចត្ដាឡីស័កត្រឹមត្រូវ។ ការប្រកួតជម្រុះ World Cup ២០២២ ខាងលើចាប់ផ្ដើមបានតែបន្ដិចប៉ុណ្ណោះ ក៏ត្រូវបានខាងសន្ដិសុខចូលមកផ្អាកសិន ក្រោយពីខាងប្រេស៊ីលទើបរកឃើញថាកីឡាករក្នុង ក្រុមអាហ្សង់ទីនដល់ទៅ ៤នាក់មកពីអង់គ្លេស។ បើតាមច្បាប់កីឡាករទាំង ៤នាក់នោះ ត្រូវធ្វើចត្ដាឡឺស័កសិនទើបអាចលេងបាន តែនេះពួកគេមកដល់ហើយ ក៏មានអ្នកចូលលេងប្រកួតថែមទៀត។ ការរំសាយពាក់កណ្ដាលទីបែបនេះ បានធ្វើឱ្យ...
ក្រុមជម្រើសជាតិអង់គ្លេសបានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមអេដូរ៉ា ក្នុងលទ្ធផល ៤-០ នៅការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ សម្រាប់ការប្រកួតខាងលើ ក្រុមអង់គ្លេសហាក់មិនពិបាកក្នុងការឈ្នះឡើយ ព្រោះក្រុមអេដូរ៉ា ជាក្រុមខ្សោយ។ យ៉ាងណា លោក Gareth Southgate ក៏បានផ្ដល់ឱកាសច្រើនដល់កីឡាករមិនសូវបានលេង ឱ្យចូលលេងក្នុងការប្រកួតនេះដែរ។ ជាក់ស្ដែងដូចជា Jesse Lingard...
សេនហ្វ្រេនស៊ីស្កូ៖ ចៅក្រមសហរដ្ឋអាមេរិកម្នាក់ បានសម្រេចចិត្តយ៉ាងខ្លាំង ពីប្រព័ន្ធបញ្ញាសិប្បនិម្មិត “AI” មិនអាចទទួលបានប៉ាតង់ សម្រាប់ការបង្កើតរបស់ខ្លួន ដោយសម្រេចថា ឯកសិទ្ធិបែបនេះត្រូវបាន បម្រុងទុកសម្រាប់មនុស្សជាតិ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ចៅក្រមតុលាការស្រុកលោក Leonie Brinkema បានគាំទ្រការសម្រេចចិត្ត របស់ការិយាល័យប៉ាតង់អាមេរិក ដើម្បីបដិសេធកម្មវិធីដែល បង្កើតឡើងក្នុងនាមជា“ ម៉ាស៊ីនច្នៃប្រឌិត” ដែលមានឈ្មោះថា DABUS...
ញូវយ៉ក៖ តាមរបាយការណ៍ New York Timesបាននិយាយថា ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានសុំទោសចំពោះការដាក់ស្លាក ‘Primates’មានន័យថា “សត្វស្វាបាប៊ូ” នៅលើវីដេអូបុរសស្បែកខ្មៅ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កាសែតនេះបាននិយាយថា វីដេអូនេះត្រូវបានបិទផ្សាយ ដោយផ្ទាំងព័ត៌មានកាលពីខែមិថុនា បានបង្ហាញបុរសស្បែកខ្មៅ ក្នុងការឈ្លោះប្រកែកគ្នាជាមួយ ជនស៊ីវិលស្បែកស និងមន្ត្រីប៉ូលិស បន្ទាប់ពីវីដេអូបានបញ្ចប់សារ...
(ភ្នំពេញ) ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១៖ មួយរយៈនេះក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A ច្រើនម៉ូឌែលណាស់… ហើយម៉ូឌែលនីមួយៗសុទ្ធតែ មានសមត្ថភាពមិនធម្មតាផ្សេងៗគ្នាដែលអាចឆក់យកបេះដូងអតិថិជន និងអ្នកនិយមប្រើប្រាស់ ស្មាតហ្វូនទូទាំងប្រទេសឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តទិញប្រើ ដោយភាពជឿជាក់តែម្តង…! ម្តងនេះក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញទូរស័ព្ទស៊េរី A ថ្មីលំដាប់ថវិកា ឆ្នាំ...
អតីតកីឡាករខ្សែការពារឆ្នើម របស់ក្លឹបកាំភ្លើងធំ Arsenal លោក Nigel Winterburn នៅក្នុងប្រធានបទអំពីទំរង់លេង របស់ក្រុមក្នុងពេលប្រកួតបើករដូវកាលបែបនេះ បានលើកឡើងថា នឹងមានការប្រែប្រួលខ្លាំង ក្នុងពេលរដូវកាលដោះដូរកីឡាករនាខែមករាខាងមុខនេះ បន្ថែមទៀត។ លោក Winterburn បានអះអាងថាកីឡាករខ្សែប្រយុទ្ធ២រូបគឺ Aubameyang និង Lacazette នោះគឺកំពុងបានក្លាយ ទៅជាប្រធានបទដ៏ក្តៅគគុកសម្រាប់ទំរង់លេងរបស់ក្រុម នៅពេលនេះខណៈដែល៣ប្រកួតបើករដូវកាលនេះ Arsenal...