ភ្នំពេញ៖ កាលពីថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 CHIVAS ដែលជាស្រាវិស្គីនាំចូលពីប្រទេសស្កុតឡែន បានធ្វើការសហការជាផ្លូវការជាមួយ នឹងក្រុមបាល់ទាត់លំដាប់ពិភពលោក ជាមួយនឹងការសហការជាផ្លួវការនេះ ទាំង Chivas ទាំង Manchester United បានធ្វើការរួមបញ្ចូលគ្នាដើម្បីបង្កើត នូវជំនឿមួយយ៉ាងមុតមាំថា ភាពសាមគ្គីគ្នានឹងបង្កើតឲ្យមាន ភាពជោគជ័យកាន់តែខ្លាំងឡើងៗ ជាមួយនឹងការជ្រើសរើស យកការរួមបញ្ចូលគ្នារវាង Malts និង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃ២៣ ខែកុម្ភៈឆ្នាំ២០២១ ទទួលបណ្ណ័ថ្លែងអំណរគុណ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ័ សពយុទ្ធជន និងបញ្ចុះបឋមសិលាសាងសង់ទីលានផ្នូរ សពយុទ្ធជន ក្នុងខេត្តកោះកុង ។ ប័ណ្ណថ្លែងអំណរគុណ ទទួលបាន បន្ទាប់ពីលោកឧកញ៉ា ឧបត្ថម្ភថវិកា...
បរទេស៖ ការធ្វើតេស្តមីស៊ីល Minuteman III ដែលបាញចេញពីមូលដ្ឋានកងទ័ពអាកាស Vandenberg រដ្ឋកាលីហ្វូញ៉ា និងធ្លាក់នៅក្នុងចម្ងាយ៤.២០០ម៉ាយនោះ គឺជាភាពជោគជ័យមួយ នេះតាមសម្តីរបស់កងកម្លាំងទ័ពអាកាស នៅថ្ងៃពុធសប្ដាហ៍នេះ។ មីស៊ីលផ្លោងឆ្លងទ្វីប ដែលមិនបំពាក់ក្បាលគ្រាប់នេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានបាញ់ចេញនៅដើមយប់ថ្ងៃអង្គារ ហើយបានហោះដល់គោលដៅ នៅកោះ Kwajalein Atoll ស្ថិតនៅប្រជុំកោះ Marshall Islands។...
បរទេស៖ កងនាវាលេខ៦ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះថា នាវាដឹកជញ្ជូនរហ័ស USNS Carson City បានធ្វើទស្សនកិច្ចប្រទេសស៊ូដង់ ហើយសម្រាប់ដំណើរទស្សនកិច្ចនេះ មានន័យថា ជាការចាប់ផ្តើមភាព ជាដៃគូជាមួយយោធាស៊ូដង់។ យោងតាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក នាវាមានប្រវែង៣៣៧ហ្វីត ដែលរចនាឡើង ដើម្បីផ្ទុះឧទ្ធម្ភាគចក្រនិងរថយន្តនេះ បានធ្វើការចូលចតនៅកំពង់ផែ Port Sudan...
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ នៅក្នុងទីក្រុងហ្សឺណែវ បាននិយាយប្រាប់សន្និសីទ គំាទ្រដោយអង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់អាវុធ នៅថ្ងៃពុធនេះថា វាស្រេចលើសហរដ្ឋអាមេរិក ធ្វើសកម្មភាពមុន ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់។ លោកឯកអគ្គរដ្ឋទូត Esmaeil Baghaei Hamaneh បានមានប្រសាសន៍ដូច្នេះថា “ទំនួលខុសត្រូវនេះ គឺស្ថិតលើភាគីដែលអាក់អន់ចិត្ត ត្រូវវិលត្រឡប់ ចាប់ផ្តើមសារជាថ្មី និងប៉ះបូវនូវការខូចខាត ក៏ដូចជាធ្វើការអះអាងធានាថា...
កីឡាករអាហ្សង់ទីន ដែលបានត្រឹមអង្គុយកៅអីបម្រុង រហូតមកនៅទឹកដី Allianz Stadium ត្រូវបានព័ត៌មានជាច្រើនចេញផ្សាយថា កំពុងត្រូវបានគេជឿជាក់ថា នឹងអាចសម្រេចចិត្តក្នុងការចាកចេញពីទីនេះហើយនាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តី ឆ្លើយតបទៅនឹងព័ត៌មាននេះ ប្រធានក្លឹប Juventus លោក Fabio Paratici បានធ្វើការផ្តល់ដំណឹងបន្ថែម អំពីស្ថានភាពរបស់កុងត្រារបស់ Dybala ខណៈដែលកីឡាកររូបនេះនឹងអាចក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួន នៅក្នុងឆ្នាំ២០២២ ខាងមុខនេះហើយនោះ។...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមធ្វើជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការ យោធាកណ្ដាលមួយ ហើយលោកបានអំពាវនាវ ឲ្យការគ្រប់គ្រងនិងវិន័យ កាន់តែតឹងរឹងឡើង នៅក្នុងជួរយោធា។ កិច្ចប្រជុំនោះ ត្រូវបានធ្វើឡើង ស្របពេលដែលលោក គីម ជុងអ៊ុន ជំរុញឲ្យរួមរួមគ្នា ក្នុងបក្សកាន់អំណាចរបស់លោក ក្នុងការអនុវត្តគោលដៅ គោលនយោបាយថ្មី សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់...
កាហ្វេមួយកន្លែង ដែលមានទីតាំងនៅប្រទេសថៃ កែច្នៃយកយន្តហោះ Airbus A330 មកធ្វើជាទីតាំង ដើម្បីទាក់ទាញភ្ញៀវឲ្យចូលទិញ។ មានទីតាំងនៅខេត្តឈុន បូរី ចម្ងាយជាង ១៦០គីឡូម៉ែត្រពីរាជធានីបាំងកក ហាងកាហ្វេដែលមានឈ្មោះថា <<331 Station Coffee War>> នេះ បានទាក់ទាញភ្ញៀវ ឲ្យចូលមកជាច្រើននាក់ មិនមែនដោយសារតែរសជាតិកាហ្វេមួយមុខទេ ប៉ុន្តែគឺគំនិតដ៏ច្នៃប្រឌិត របស់ម្ចាស់ហាង...
ពេលដែលមហាសេដ្ឋីពិភពលោក Elon Musk ស្ថិតក្នុងវ័យ ១៧ឆ្នាំ ជានិស្សិតនៅសាកវិទ្យាល័យ Queen’s University នៅ ប្រទេសកាណាដា គាត់ចំណាយប្រាក់តែ ១ដុល្លារ តែប៉ុណ្ណោះ សម្រាប់ម្ហូបអាហារក្នុងមួយថ្ងៃ។ អាហារប្រចាំថ្ងៃ ១ដុល្លារ Elon Musk ញ៉ាំតែមី Pasta និងម្ទេសប្លោកតែប៉ុណ្ណោះ នេះបើយោងទៅតាមបទសម្ភាសន៍...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួយចំណីអាហារសម្រាប់កុមារនិងស្ត្រីមានផ្ទៃពោះ កូរ៉េខាងជើង កំពុងត្រូវបានពន្យាពេល ដោយសារតែការបិទព្រំដែន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅពេលថ្មីៗនេះថា ប្រភពមួយនៅក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយថា ជំនួយចំណីអាហារពីកម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ មិនបានទៅដល់ដៃប្រជាជនងាយរងគ្រោះបំផុតរបស់កូរ៉េខាងជើងទេ ស្របពេលមានការរាតត្បាតមេរោគកូរ៉ូណា។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង អនុញ្ញាតឲ្យទំនិញនានាឆ្លងកាត់តាមព្រំដែនចម្ងាយ៨៨០ម៉ាយរបស់ខ្លួនជាមួយប្រទេសចិន ប៉ុន្តែបន្ទាប់ពីមានជម្ងឺកូវីដ១៩មក រដ្ឋាភិបាលបានបិទព្រំដែនប្រទេសខ្លួន ហើយជំនួញនានាជាមួយចិន...