នៅក្នុងវប្បធម៌ខ្មែរកាលណាគេនិយាយអំពី មុខព្រហ្ម ឬ ព្រហ្មភក្ត្រនេះ គេនឹងឃើញដល់មុខព្រហ្មរបស់ប្រាសាទបាយ័ន្តឯក្រុងអង្គរធំមុនគេ។ បើទោះជាមុខទាំង៤របស់កំពូលប្រាសាទបាយ័ន្តមិនបានតំណាងអោយព្រះព្រហ្មដូចដែលយើងយល់សព្វថ្ងៃក៏ដោយចុះ ប៉ុន្តែឥទ្ធិពលនៃរចនាប័ទ្មបាយ័ន្ត នៅតែបន្តមានមកដល់សព្វថ្ងៃនេះ នេះគឺការរក្សាកំពូលសំណង់អោយមាន មុខ៤ឬ ព្រហ្មមុខ៤ស្ថិតនៅផ្នែកខាងលើ។ ព្រហ្មមុខ៤នេះ ស្ថិតជាគូនឹងព្រះរាជាខ្មែរតរៀងមក តាំងតែអំពីរជ្ជកាលព្រះបាទជ័យវម៌្មទី៧នាសម័យអង្គរ រជ្ជកាលព្រះបាទចន្ទរាជានាសម័យលង្វែក តលុះមកដល់សម័យក្រុងចតុម្មុខមហានគរភ្នំពេញយើងនេះ។ ព្រះក្លស់សម្រាប់អង្គព្រះមហាក្សត្រ ជាក្លស់រំភាយ៣ជាន់ ពាសដោយសំពត់ពណ៌មាស មានរចនាក្បាច់ប្រណិត និងមានកំពូលស្រួចឡើងទៅលើដែលច្រើនសាងពីមាស លោហៈមានតម្លៃ...
ដោយសារតែជំងឺកូវីដកំពុងវាយលុកក្នុងក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ពួកគេបានសម្រេចចិត្តកោះហៅកីឡាថ្មី៦នាក់មកបន្ថែមដើម្បីជួយក្រុម។ យោងតាមសហព័ន្ធបាល់ទាត់របស់វៀតណាមកីឡាករ Phan Tuan Tai , Dinh Quy, Vu Dinh Hai , Huynh Tien Dat , Nguyen Thanh NhanនិងTran Bao Toan...
ម៉ូស្គូ៖ ការិយាល័យប្រធានាធិបតីបារាំងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្យាថានឹង “ជៀសវាងការកើនឡើង កាត់បន្ថយហានិភ័យ និងរក្សាសន្តិភាព” នៅភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ។ លោក ម៉ាក្រុង និងលោក ពូទីន បានព្រមព្រៀងគ្នាក្នុងការបន្តការងារក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ដោយផ្អែកលើការផ្លាស់ប្តូរ និងសំណើដែលធ្វើឡើងដោយអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ...
សិង្ហបុរី៖ ប្រទេសសឹង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥,២៨៣ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៥៨២,៦៣៨ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមករណីថ្មី ៣១១៤ ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR និង ១២,១៦៩ករណី តាមរយៈ ARTs (ការធ្វើតេស្តរហ័ស antigen) នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ ក្នុងចំណោមករណី PCR មាន...
អាមេរិក៖ លោក Donald Trump គ្រោងនឹងត្រឡប់មកវិញនូវប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសប្តាហ៍នេះជាមួយនឹងការបើកដំណើរការកម្មវិធី Truth Social ថ្មីរបស់លោកជាផ្លូវការ បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំមុនបានបិទប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកបានប្រាប់ឲ្យដឹងថា កម្មវិធីដែលធ្វើឲ្យអ្នកប្រើប្រាស់បង្ហោះ និងចែករម្លែកការពិតដូចដែលពួកគេចង់ tweet អាចចាប់ផ្តើមភ្លាមៗនៅថ្ងៃច័ន្ទ នៅលើ App Store របស់ Apple...
អង់គ្លេស៖ បើយោងតាមក្រុមហ៊ុនរបស់លោកបានប្រាប់ BBC ឲ្យដឹងថា សហគ្រិនអង់គ្លេស និងជាតារា YouTube វ័យក្មេងលោក Jamal Edwards បានទទួលមរណភាពក្នុងអាយុ៣១ឆ្នាំ ចំពោះការស្លាប់របស់លោកបង្កឲ្យមានការភ្ញាក់ផ្អើលពាសពេញបណ្តាញផ្សព្វផ្សាយសង្គមទូទាំងពិភពលោក។ លោកគឺជាស្ថាបនិកនៃ SBTV ជាវេទិកាតន្ត្រីទីក្រុងតាមអ៊ីនធ់ណេតដែលជួយចាប់ផ្តើមអាជីពរបស់សិល្បករដូចជា Dave, Ed Sheeran និង Skepta ។ Chart-topper...
ការគេងមិនលក់គឺជាបញ្ហា ទូទៅមួយដែលតែងតែកើតឡើង ជាញឹកញាប់ទៅលើ មនុស្សជាច្រើនក្នុងពេល បច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកអាចព្យាបាលដោយខ្លួនឯងបាន គ្រាន់តែផ្សំគ្រឿងទេសពីរមុខ នៅក្នុងផ្ទះបានបញ្ចូលគ្នា នោះការគេងរបស់អ្នក នឹងល្អប្រសើរឡើងវិញ។ អត្ថប្រយោជន៍ចំពោះសុខភាព៖ ជួយពង្រឹកដល់ប្រព័ន្ធភាពស៊ាំ ជួយបំបាត់ការឈឺក្បាល ជម្រុញថាមពលរបស់អ្នក រក្សាតុល្យភាពក្នុងរាងកាយ បំបាត់ភាពតានតឹង គ្រឿងផ្សំ៖ អំបិល ២ស្លាបព្រាបាយ ស្ករ ១០ស្លាបព្រាបាយ របៀបលាយ៖...
តើអ្នកអារម្មណ៍ថា រវល់ខ្លាំងណាស់មែនទេ ដោយត្រូវអង្គុយធ្វើការពេញមួយថ្ងៃ និងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ? ជាក់ស្តែង ការអង្គុយធ្វើការនៅការិយាល័យ យូរពេញមួយថ្ងៃដោយ គ្មានលំហាត់ប្រាណអ្វីសោះ អាចធ្វើឲ្យអ្នកឡើងទំងន់ បានយ៉ាងងាយ។ ហេតុដូច្នេះអ្នកគួរតែឆ្លៀតពេល ដើម្បីធ្វើចលនារាងកាយ ដើម្បីឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ដោយឡែក ក្រោមនេះគឺជាវិធីមួយចំនួនដែល អ្នកគួរតែអនុវត្តនៅ ពេលអ្នកអង្គុយធ្វើការយូរ ដើម្បីជៀសវាងការឡើងទំងន់។ វីធីទី១: ជៀសវាងការអង្គុយគងទាក់ខ្លា បន្ទាប់ពីអ្នកអង្គុយលើកៅអីរួចហើយ អ្នកតែងតែលើកជើងគងលើគ្នាភ្លាម។...
អាមេរិក៖បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកលោក Justin Bieber បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ដូច្នេះការប្រគុំតន្ត្រីរបស់ លោកនៅ T-Mobile Arena ក្នុងទីក្រុង Las Vegas ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ ឥឡូវនេះត្រូវបានពន្យារពេលទៅរដូវក្តៅ។ អ្នកតំណាងឲ្យតារាចម្រៀង Baby បានប្រាប់ TMZបាននិយាយថា តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះបានដឹងពីការធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃសៅរ៍...
យេរូសាឡឹម៖ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថាចាប់ ពីថ្ងៃទី១ខែមិនាតទៅព្រំដែនទាំងអស់របស់ខ្លួន នឹងបើកទ្វាស្វាគមន៍ចំពោះគ្រប់ភ្ញៀវបរទេសទាំងអស់រួម ទាំងអ្នកដែលមិនទាន់ឬមិនបានចាក់វ៉ាក់សាំងផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក NitzanHorowtiz បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ថាគ្រប់ភ្ញៀវទេសចរទាំងអស់ នឹងទាមទារចាំបាច់ការធ្វើតេស្តជាមួយនឹង PCR Test ចំនួន២ដងគឺនៅមុនពេល ធ្វើដំណើរម្តងនិងពេលម កដល់ប្រទេសអ៊ីស្រាអ៊ែលម្តងទៀត។ ចំពោះពលរដ្ឋអ៊ីស្រាអ៊ែលវិញការធ្វើតេស្ត ជាមុនជាមួយនឹងឧបករណ៍...