សិល្បៈ និង កម្សាន្ត

Justin Bieber ធ្វើតេស្តិ៍វិជ្ជមាន COVID-19 ធ្វើឲ្យពន្យារពេលការប្រគុំតន្ត្រី Las Vegas ទៅរដូវក្តៅ

អាមេរិក៖បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកលោក Justin Bieber បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ដូច្នេះការប្រគុំតន្ត្រីរបស់ លោកនៅ T-Mobile Arena ក្នុងទីក្រុង Las Vegas ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃនេះ ឥឡូវនេះត្រូវបានពន្យារពេលទៅរដូវក្តៅ។

អ្នកតំណាងឲ្យតារាចម្រៀង Baby បានប្រាប់ TMZបាននិយាយថា តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះបានដឹងពីការធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃសៅរ៍ ហើយកំពុងមានអារម្មណ៍សុខស្រួល ។ គេមិនដឹងថា ពេលណា Justin បានឆ្លងវីរុសនេះពិតប្រាកដនោះទេ ហើយវានៅតែត្រូវមើលថា តើការសម្ដែងរបស់លោកនៅរដ្ឋ Arizona និង Los Angeles ដែលទាំង២គ្រោងសម្រាប់សប្តាហ៍ខាងមុខនេះនឹងត្រូវបានកំណត់ពេលឡើងវិញផងដែរ៕

Most Popular

To Top