សិល្បៈ និង កម្សាន្ត

នាង YoonA សមាជិកក្រុម Girls’ Generation បង្ហាញភាពសិចស៊ី នៅគម្របទស្សនាវដ្ដី ELLE

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង និងតារាសម្តែងដ៏ល្បីល្បាញនាង YoonA សមាជិកក្រុម Girls’ Generation កំពុងទទួលបានការចាប់អារម្មណ៍ជាលើកទី២ បន្ទាប់ពីនាងបានបង្ហោះរូបថត ពីក្រោយឆាកខ្លះពីរូបភាពរបស់នាង ជាមួយនឹងទស្សនាវដ្ដី ELL៨E។

កាលថ្ងៃទី ១៨ ខែកុម្ភៈ នាងYoonA បានបង្ហោះរូបថត ជាបន្តបន្ទាប់ដោយគ្មាន ចំណងជើងនៅលើ Instagram របស់នាង។ រូបថតនោះ នាង YoonA ត្រូវបានគេឃើញពាក់អាវពណ៌ខៀវដូចគ្នា និងសំពត់ខ្លីពណ៌កាគី។ អ្នកនិយមលេងអ៊ីនធើណេត និងអ្នកគាំទ្រមានការចាប់អារម្មណ៍ ជាមួយនឹងរូបរាងស្លីមស្អាតរបស់ នាងYoonA ហើយសរសើរនាង ចំពោះសមាមាត្ររាងកាយដ៏សិចស៊ីរបស់នាង៕

Most Popular

To Top