គៀវ៖ អ៊ុយក្រែនបានឲ្យដឹងថា យន្តហោះដឹកជញ្ជូនធុន Il-76 ចំនួន ៤គ្រឿងត្រូវបានបំផ្លាញធ្ងន់ធ្ងរ ក្នុងអំឡុងពេលការវាយប្រហារ ដោយយន្តហោះដ្រូនមួយយប់ នៅអាកាសយានដ្ឋាន Pskov ភាគខាងលិចប្រទេសរុស្ស៊ី នេះបើយយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Andriy Yusov អ្នកនាំពាក្យសម្រាប់ចារកម្មយោធា អ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Ukrinform...
ឥណ្ឌា ៖ អង្គការស្រាវជ្រាវ អវកាសឥណ្ឌា (ISRO) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា យានរុករកភពព្រះច័ន្ទ Pragyan ដែលជាផ្នែកមួយ នៃបេសកកម្ម Chandrayaan-3 របស់ប្រទេសឥណ្ឌាបានរកឃើញស្ពាន់ធ័រ នៅជិតប៉ូលខាងត្បូងនៃព្រះច័ន្ទ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ISRO បានបង្ហោះនៅលើ X (អតីត Twitter)...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា iOS 17 ទើបតែទទួលបានកម្មវិធី Developer Beta ទី ៨ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក ហើយមានឱកាសល្អ ដែលនេះអាចជា iOS 17 beta ចុងក្រោយដែលយើងឃើញមុនពេលព្រឹត្តិការណ៍ Apple September...
ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានមជ្ឈមណ្ឌលជាតិ ហ្វឺកហ្វឹនកីឡា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសំខាន់ជាមួយ គ្រូបង្វឹកតាមប្រភេទកីឡានីមួយៗ ដើម្បីជំរុញការហ្វឹកហាត់ របស់កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ីលើកទី១៩ “The 19th Asian Games...
ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន...
ដាម៉ាស់៖ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad និងសមភាគីអ៊ីរ៉ង់លោក Hussein Amir-Abdollahian បានព្រមានរួមគ្នាទៅកាន់សហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្កើនយោធារបស់ខ្លួន តាមព្រំដែនស៊ីរី-អ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី រដ្ឋមន្ត្រីទាំងពីរ បានសម្តែងការព្រួយបារម្ភ ចំពោះកិច្ចខិតខំប្រឹងប្រែង ជាក់ស្តែងរបស់អាមេរិក ក្នុងការប្រមូលផ្តុំកងកម្លាំង និងក្រុមឧទ្ទាមសម្ព័ន្ធមិត្តនៅតាមព្រំដែនស៊ីរី-អ៊ីរ៉ាក់ ចាប់ពីខេត្ត Hasakah...
ព្រំដែនប្រទេសខ្លះ មានការដាំបង្គោល ខ្លះធ្វើរបងលួស ឬសង់ជាជញ្ជាំងជាដើម ប៉ុន្តែព្រំដែនប្រទេសខាងក្រោមនេះ គឺខុសប្លែកគួរឱ្យចាប់អារម្មណ៍។ ១. ព្រំដែន ចិន – ម៉ុងហ្គោលី៖ នៅចំណុចព្រំដែននេះ មានរូបសត្វដាយណូស័រ២ក្បាល ថើបគ្នា។ វាជាសញ្ញាបង្ហាញពីសន្តិភាព ប៉ុន្តែវាក៏តំបន់មួយដែលគេអះអាងថា ជាទីកន្លែងកំណើតសត្វដាយណូស័រផងដែរ។ ២. ព្រំដែន បែលហ្សិក – ហូរឡង់៖...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធម្សិលមិញនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធារបស់អ៊ុយក្រែន ជាង២០.០០០នាក់បានទទួលការហ្វឹកហ្វឺនរួចហើយនៅក្នុងចក្រភពអង់គ្លេស ។យោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញ Facebook បានឲ្យដឹងថា ក្រៅពីការហ្វឹកហ្វឺន ចក្រភពអង់គ្លេស បានផ្តល់ឱ្យទាហានអ៊ុយក្រែន នូវសម្ភារៈយោធាដែលជាផ្នែកមួយ នៃការហ្វឹកហ្វឺនអន្តរជាតិ ហៅថា Operation Interflex...
រុស្ស៊ី៖ កាសែត Vedomosti បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ទិន្នន័យដោយមជ្ឈមណ្ឌលវិភាគ GS Group ថា ការនាំចូលទូរស័ព្ទ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ទៅកាន់ប្រទេសរុស្សីបានកើនឡើង ១៥ភាគរយក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ១.១ លានគ្រឿង យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ យោងតាមរបាយការណ៍ថា...
បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា មេធាវីរបស់គាត់បានថ្លែងកាលពីថ្ងៃពុធថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ កំពុងរៀបចំឯកសារដើម្បីព្រាងសំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែនៅគ្រានោះដែលឯកសារនឹងត្រូវដាក់ជូនតាមឆន្ទានុសិទ្ធិរបស់គាត់ ។ លោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសថៃឡង់ដ៏ វិញកាលពីសប្តាហ៍មុន បន្ទាប់ពីបានចំណាយពេលអស់១៥ ឆ្នាំនៅបរទេសក្នុងការនិរទេសខ្លួនឯង ហើយក្រោយពីចុះចតក្នុងយន្តហោះឯកជន គាត់ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដើម្បីដាក់ទោស៨ឆ្នាំពីបទរំលោភអំណាច...