អាមេរិក៖នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយ កាលពីថ្ងៃអង្គារថា មនុស្សយន្ត ដែលក្រុមហ៊ុនរបស់លោក បានបង្កើតកំពុងនៅតែស្ថិតក្នុងមន្ទីរពិសោធន៍នៅឡើយ ប៉ុន្តែវាអាចនឹងចេញលក់ភ្លាមៗ នៅចុងឆ្នាំក្រោយតែម្តង ។ ក្រុមហ៊ុនជាច្រើនបាននឹងកំពុងលើមនុស្សយន្តមនុស្សយន្ត ដើម្បីបំពេញកង្វះកម្លាំងពលកម្មដែលអាចកើតមាន និងបំពេញការងារដដែលៗអាចមានគ្រោះថ្នាក់ ឬធុញទ្រាន់ក្នុងឧស្សាហកម្មដូចជា ភស្តុភារ ឃ្លាំងស្តុកទំនិញ ការលក់រាយ និងការផលិត ។...
ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យនៅថ្ងៃអង្គារនេះថា លោក Timur Ivanov អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទស៊ីសំណូក ។ គណៈកម្មាធិការបានឲ្យដឹងនៅលើបណ្តាញសង្គម Telegram ថា “អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី Timur Vadimovich Ivanov ត្រូវបានឃុំខ្លួនដោយសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋតាមផ្នែកទី៦ នៃមាត្រា២៩០នៃក្រមព្រហ្មទណ្ឌ (ទទួលសំណូក)” ។ គណៈកម្មាធិការបានឲ្យដឹងទៀតថា...
បរទេស៖ មន្ទីរបញ្ចកោណ បានបង្កើតប្រព័ន្ធភស្តុភារដ៏រឹងមាំមួយ ដើម្បីបញ្ជូនសព្វាវុធមានតម្លៃដល់ទៅ ១ ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលដែលច្បាប់ដែលបានពន្យារពេលយូរដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងគៀវប្រឆាំងនឹងទីក្រុងម៉ូស្គូ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Joe Biden ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ រួមទាំង ៦១...
ភ្នំពេញ៖ នៅចុងសប្តាហ៍នេះថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២៧ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី២៨ ចាប់ពីម៉ោង...
វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានយល់ព្រមបង់ប្រាក់ជិត ១៣៩ លានដុល្លារដល់ជនរងគ្រោះនៃអ្នករំលោភបំពានផ្លូវភេទដោយ លោក Larry Nassar សម្រាប់ការស៊ើបអង្កេតលើអតីតគ្រូពេទ្យក្រុមកាយសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។ អស់រយៈពេលជិត ២ ទសវត្សរ៍មកនេះ លោក Nassar បានធ្វើបាបមនុស្សរាប់រយនាក់ក្រោមការបង្ហាញពីការព្យាបាលជំងឺ។ ជនរងគ្រោះរបស់លោករួមមានម្ចាស់មេដាយមាសអូឡាំពិក Simone Biles, Aly Raisman, McKayla Maroney...
Kim Kardashian បានបាត់បង់ចំនួនអ្នកតាមដានប្រមាណជាង ១០០,០០០ នាក់បន្ទាប់ពី Taylor Swift ទម្លាក់បទចម្រៀងក្នុងអាល់ប៊ុមថ្មីរបស់នាង។ យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថាមុនពេល Taylor ចេញផ្សាយ The Tortured Poets Department នៅថ្ងៃទី១៩ មេសា គណនី Instagram ផ្លូវការរបស់ Kim Kardashian មានអ្នកតាមដាន ចំនួន ៣៦៤.៣លាននាក់ បន្ទាប់មកគិតត្រឹមថ្ងៃទី២៣ មេសា នេះស្រាប់តែធ្លាក់ចុះគួរឱ្យកត់សម្គាល់មកត្រឹម ៣៦៤ ហើយអាចនឹងបន្តធ្លាក់ច្រើនបន្តទៀត។ យ៉ាងណាមិញចំពោះមូលហេតុនៃការធ្លាក់ចុះតួលេខអ្នកតាមដានរបស់ Kim គឺត្រូវបានគេលើកឡើងថាដោយសារតែបទ ThanK you aIMee ដែលជាបទចម្រៀងរួមបញ្ជូលក្នុង ១៥ បទបន្ថែមសម្រាប់អាល់ប៊ុមទី១១របស់...
អ្នកបើកបររថយន្តមួយចំនួន ប្រហែលមិនសូវចាប់អារម្មណ៍ប្រើប្រាស់ហ្រ្វាំងដៃនោះទេ ដោយយល់ថា វាមិនមានអ្វីសំខាន់ឡើយ។ ការពិតទៅ ប្រសិនបើយើងគ្រាន់តែបើកបរធម្មតា នោះយើងនឹងមិនប្រើប្រាស់វាឡើយ ប៉ុន្តែនៅពេលដែលជួបស្ថានភាព ឬហេតុការណ៍ដូចខាងក្រោមនេះ ទើបដឹងថា ហ្វ្រាំងដៃមានសារៈសំខាន់ខ្លាំងប៉ុនណា។ ១. ប្រើប្រាស់នៅពេលចតលើផ្លូវទួល៖ នៅពេលលោកអ្នកចតរថយន្តលើផ្លូវទួល ជម្រាល ឬចំណោត ហើយបើគ្រាន់តែដាក់ចង្កឹះលេខអក្សរ P គឺមិនគ្រប់គ្រាន់ឡើយ គឺវានឹងធ្វើឱ្យប្រអប់លេខប្រឹងទប់ដើម្បីកុំឱ្យរអិល ដូច្នេះ បើកដាក់ហ្វ្រាំងដៃជំនួយ...
អាមេរិក៖បុរសជើងខ្លាំងផ្នែកបច្ចេកទេស លោក Elon Musk កាលពីថ្ងៃអង្គារបានប្តេជ្ញាប្រឆាំងនឹងការអំពាវនាវឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកដកហូតវីដេអូនៃការចាក់សម្លាប់នៅព្រះវិហារក្រុងស៊ីដនីកាលពីពេលថ្មីៗនេះ។ តុលាការសហព័ន្ធរបស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃចន្ទបានទុកពេល ២៤ ម៉ោង ដើម្បីលុបវីដេអូនៃ bishop ជនជាតិអាសស៊ើរម្នាក់ដែលត្រូវបានកាប់ចំក្បាលអំឡុងពេលមានការវាយប្រហារនាពេលថ្មីៗនេះ។ គណៈកម្មការសុវត្ថិភាព eSafety របស់ប្រទេសអូស្ត្រាលីបានស្វែងរកដីការបស់តុលាការដោយនិយាយថា X មិនអើពើនឹងការជូនដំណឹងអំពីការដកចេញពីមុន។ លោក Musk បាននិយាយទៅកាន់អ្នកឃ្លាំមើលកាលពីថ្ងៃអង្គារដោយនិយាយថា មាតិកាត្រូវបានដកចេញរួចហើយសម្រាប់អ្នកប្រើប្រាស់នៅប្រទេសអូស្ត្រាលី។...
ក្វាតេម៉ាឡា៖ យោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា អ្នកបុរាណវត្ថុវិទូថ្មីៗនេះបានរកឃើញគ្រោងឆ្អឹងស្ថិតក្នុងប្រាសាទ Maya បុរាណមួយនៅប្រទេសក្វាតេម៉ាឡា ចំពោះឆ្អឹងឆេះជារបស់មនុស្សពេញវ័យចំនួន ៤ នាក់ ជាសមាជិកនៃត្រកូលរាជវង្ស ហើយការដុតសម្លាប់បែបនេះជាសញ្ញានៃការប្រមាថជាសាធារណៈដោយចេតនា និងសក្តានុពលនៃអដ្ឋិធាតុរបស់ពួកគេ។ អ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍លើទស្សនាវដ្តី Antiquity ថា ឆ្អឹងផ្តល់នូវការមើលឃើញដ៏កម្រនៃការបំផ្លាញសាកសពដោយចេតនាក្នុងវប្បធម៌ Maya ដើម្បីរំលឹកដល់ការផ្លាស់ប្តូរនយោបាយយ៉ាងខ្លាំង។ គ្រោងឆ្អឹងទាំងអស់ជារបស់មនុស្សពេញវ័យ ហើយអ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណមនុស្ស៣នាក់ជាបុរស។ ២នាក់មានអាយុចន្លោះពី ២១...
ចិន៖ របាយការណ៍ថ្មីមួយដោយ Counterpoint Research បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងប្រទេសចិនបានធ្លាក់ចុះ ១៩ភាគរយនៅត្រីមាសទីមួយនៃឆ្នាំ ២០២៤ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីម៉ាកក្នុងស្រុក។ អ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ នៅលើទីផ្សារប្រកួតប្រជែងដ៏ក្តៅគគុកចំពេលមានសម្ពាធពីគូប្រជែងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Huawei ។ នេះបើយោងតាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុន Huawei មានមូលដ្ឋាននៅទីក្រុង Shenzhen...