Event

សប្ដាហ៍នេះ ព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរ យ័ន្ត៨ទិស និង WURKZ TOUR CONCERT សុំទៅកក្រើកដល់អ្នកកំពង់ធំម្ដងហើយ

ភ្នំពេញ៖ នៅចុងសប្តាហ៍នេះថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៤ នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏ធំ​សម្បើមប្រចាំប្រទេស WURKZ TOUR CONCERT នៅថ្ងៃទី២៧ ចាប់ពីម៉ោង ៨យប់តទៅ និងមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ «សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី២៨ ចាប់ពីម៉ោង ៧យប់តទៅ ដែលព្រឹត្តិការណ៍ទាំងពីរ មានទីតាំងនៅសួនកុមារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បងប្អូនទាំងអស់គ្នា បើចង់បន្ថែមថាមពល យកកម្លាំងស្រែកហ៊ោរ គាំទ្រតារាចម្រៀង និងកីឡាករដែលបងប្អូនពេញចិត្ត កុំភ្លេចផឹកភេសជ្ជៈប៉ូវកម្លាំង វើក ពិសេសកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដែលមានរង្វាន់ធំរថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី ជាច្រើនគ្រឿង។ ថាមិនត្រូវ ពេលទៅមើលការប្រគំតន្រ្តី និងគុនខ្មែរ មកវិញយកឡានមកផ្ទះមួយគ្រឿងអួតអ្នកភូមិ ។

ចុងសប្តាហ៍នេះ មកជួបជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្ម ថោន នៅក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី WURKZ TOUR CONCERT ជាមួយចង្វាក់ភ្លេងជាច្រើនបែប ដែលនឹងធ្វើឱ្យឆាក WURKZ TOUR CONCERT កក្រើក បង្កើនភាពសប្បាយទ្វេដងជូនទស្សនិកជនទៅទស្សនាផ្ទាល់ក៏ដូចជាទស្សនិកជនទស្សនានៅតាមគេហដ្ឋាន។ លើសពីនេះ វើក សេនាគុនខ្មែរយ័ន៨ទិស ក៏ពិសេសដូចគ្នា ដោយមានកំពូលកីឡាករប្រដាល់គុនខ្មែរ និងកីឡាករប្រដាល់អន្តរជាតិជាច្រើនរូប សម្រាប់គូប្រកួតមិត្តភាពអន្តរជាតិ។

ភេសជ្ជៈប៉ូវកម្លាំង វើក អ្នកគាំទ្រគុនខ្មែរដំបូងគេបង្អស់ និងឧបត្ថម្ភគុនខ្មែរច្រើនជាងគេនៅកម្ពុជា។
ចូលរួមទស្សនាមហាព្រឹត្តិការណ៍ទាំងពីរដោយសេរី ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia ។
WURKZ បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top