ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក បៃដិន ចុះបញ្ជីខ្មៅក្រុមហ៊ុន ចំនួន១៧ ជុំវិញក្តី ព្រួយបារម្ភពីសន្តិសុខ

បរទេស ៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃពុធនេះ បានចុះបញ្ជីខ្មៅក្រុមហ៊ុន និងបុគ្គលចំនួន២៧ថែមទៀត មកពីប្រទេសចិន ជប៉ុន ប៉ាគីស្ថាន និងសិង្ហបុរី ដោយលើកឡើង ពីក្តីព្រួយបារម្ភសន្តិសុខជាតិ និងផលប្រយោជន៍ នៃគោលនយោបាយបរទេស ។

ការិយាល័យឧស្សាហកម្ម និង សន្តិសុខរបស់ក្រសួងពាណិជ្ជកម្ម បានបន្ថែមអង្គការទៅក្នុង បញ្ជីអង្គភាពរបស់ខ្លួន ដែលតម្រូវឲ្យមានអាជ្ញាប័ណ្ណ សម្រាប់ការនាំចេញ ឬក៏ការផ្ទេរ ឧបករណ៍មួយចំនួន ដើម្បីជាការឆ្លើយតបចំពោះឥរិយាបថ គ្មានសីលធម៌ ឬក៏បង្កការគម្រាមកំហែង ដល់សន្តិសុខជាតិសហរដ្ឋអាមេរិក ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Gina Raimondo បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជំនួញនិងពាណិជ្ជកម្មពិភពលោក គួរតែគាំទ្រដល់សន្តិភាព វិបុលភាព និងការងារផ្តល់ប្រាក់ចំណូលល្អ មិនមែនបង្កហានិភ័យសន្តិសុខជាតិនោះទេ”។

គួរបញ្ជាក់ថា ក្រុមហ៊ុនដែលចុះក្នុងបញ្ជីខ្មៅនោះ រួមមានទាំងអង្គភាពបច្ចេកវិទ្យាចំនួន៨ ដែលត្រូវបានរារាំងមិនឲ្យប្រើប្រាស់ បច្ចេកវិទ្យាសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រដល់កម្មវិធីយោធាចិន ជាក់លាក់មួយចំនួន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top