ព័ត៌មានអន្តរជាតិ

កូនរបស់លោក Muammar Gaddafi ត្រូវគេដកសិទ្ធិ​ មិនឱ្យឈរឈ្មោះបោះឆ្នោត ជាបេក្ខជន ប្រធានាធិបតីលីប៊ី

បរទេស ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសលីប៊ី បានដកសិទ្ធិបេក្ខជនចំនួន ២៥ នាក់ ក្នុងចំណោម ៩៨ នាក់ ដែលកំពុង ឈរឈ្មោះជាប្រធានាធិបតី រួមទាំង លោក Saif al-Islam Gaddafi ដែលជាកូនប្រុស របស់មេដឹកនាំ ដែលដែលគេផ្តួល រំលំពីអំណាច កាលពីឆ្នាំ២០១១ ដែលបានធ្វើឱ្យប្រទេស អាហ្រ្វិកខាងជើងមួយនេះ ធ្លាក់ចូលទៅក្នុងសង្រ្គាម ស៊ីវិលរយៈពេលមួយទសវត្សរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា Gaddafi បានប្រកាសបេក្ខភាព របស់លោកនៅថ្ងៃទី ១៤ ខែវិច្ឆិកា ហើយមើលទៅដូចជាបេក្ខជន ជួរមុខម្នាក់នៅក្នុងការប្រកួត ដែលគ្រោងនឹង ធ្វើឡើងនៅថ្ងៃទី ២៤ ខែធ្នូ ។

នៅថ្ងៃពុធ គណៈកម្មាធិការរៀប ចំការបោះឆ្នោតបានសំរេចថា លោក Gaddafi មិនមានសិទ្ធិទទួលបាន ហើយវាជាការសម្រេចបឋម ដែលអាចប្តឹងឧទ្ធរណ៍ នៅតុលាការបន្តទៀត។

សូមជម្រាបថា រដ្ឋអាជ្ញាយោធានៅទីក្រុងទ្រី ប៉ូលី ប្រទេស លីប៊ី បានជំរុញឱ្យគណៈកម្មការដកសិទ្ធិលោក Saif al-Islam Gaddafi ក្រោមហេតុផល នៃការកាត់ទោសកំបាំង មុខកាលពីឆ្នាំ ២០១៥ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលទាក់ទងនឹងការបះបោរឆ្នាំ ២០១១ ដែលបានផ្ដួលរំលំឪពុករបស់គាត់។ លោក Muammar Gaddafi បានគ្រប់គ្រងប្រទេសលីប៊ី អស់រយៈពេលជាង ៤០ ឆ្នាំ មុនពេលគាត់ត្រូវបានបណ្តេញចេញ និងសម្លាប់ដោយពួកឧទ្ទាម ដែលគាំទ្រដោយអង្គការណាតូ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top